ស្ត្រីដែលពោះរីកធំដូចប៉េងប៉ោងដោយសារជំងឺមហារីក ឥឡូវនេះ បានទទួលការវះកាត់រួចរាល់ហើយ

//s9.kh1.co/89/89ca38a87afc33244db532b22790f1057ab12f18.png
សង្គម

 ២២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់នាមត្រកូលថា ហួង វ័យ៣៦ឆ្នាំ រស់នៅឯជនបទក្នុងខេត្ត Guizhou បានរីកពោះកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ តាំងពី២ឆ្នាំមុនមកម៉្លេះ ដែលនេះជាហេតុធ្វើឲ្យអ្នកស្រី ពិបាកក្នុងការគេង ដើរ និងមើលថែកូនៗទាំងពីរ។

ចិន៖ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានជ្រាបខ្លះៗហើយ ជុំវិញករណីស្ត្រីម្នាក់នាមត្រកូលថា ហួង វ័យ៣៦ឆ្នាំ រស់នៅឯជនបទក្នុងខេត្ត Guizhou បានរីកពោះកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ តាំងពី២ឆ្នាំមុនមកម៉្លេះ ដែលនេះជាហេតុធ្វើឲ្យអ្នកស្រី ពិបាកក្នុងការគេង ដើរ និងមើលថែកូនៗទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែសីហាកន្លងទៅនេះ រឿងរ៉ាវទាក់ទងនឹងអ្នកស្រី ហួង មានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម រហូតដល់មានសប្បុរសជនជាច្រើន បាននាំគ្នាបរិច្ចាគប្រាក់ សម្រាប់ជួយអ្នកស្រីចំណាយក្នុងការវះកាត់ ដោយសារតែជីវភាពរបស់អ្នកស្រីក្រខ្សត់ពេក។ ហើយគិតមកទល់ដើមខែតុលានេះ ប្រាក់បរិច្ចាគបានចំនួនជាង១០០,០០០ឯណោះ (ប្រមាណ១៥,០០០ដុល្លារអាមេរិក)។ ក្រោយពីមានប្រាក់រួចមក អ្នកស្រីបានសម្រេចចិត្តទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីពិនិត្យ ដោយវេជ្ជបណ្ឌិតបានរកឃើញថា អ្នកស្រីមានជំងឺមហារីកក្រពេញអូវែដំណាក់កាលចុងក្រោយ ហើយកោសិកាមហារីកបានរាលដាលពេញពោះ ដោយសារតែអ្នកស្រីមិនបានព្យាបាលទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ស្ថានភាពរបស់អ្នកស្រី ហួង កាន់តែយ៉ាប់យុឺនទៅៗ ដែលក្រុមវេជ្ជបណ្ឌិតចំនួន១៥នាក់ បានរៀបចំការវះកាត់មួយ នៅថ្ងៃទី១៣ ខែតុលា ដោយចំណាយអស់រយៈពេលជាង៨ម៉ោង។ ហើយក្រុមវេជ្ជបណ្ឌិតបានវះកាត់យកដុំសាច់ និងសារធាតុរាវចំនួន១០គីឡូក្រាមចេញពីពោះរបស់អ្នកស្រីផងដែរ។ ចំពោះការវះកាត់នេះ អស់ទឹកប្រាក់ចំនួន១៥០,០០០យ័ន (ប្រមាណ២២,៥០០ដុល្លារអាមេរិក) តែត្រូវបានទូទាត់ដោយខាងសុខុមាលភាពរបស់រដ្ឋ។

ក្រោយពីវះកាត់រួច អ្នកស្រី ហួរ បាននិយាយទាំងទឹកភ្នែកថា អ្នកស្រីផ្ទាល់ ត្រឹមតែជាកសិករធម្មតាម្នាក់ប៉ុណ្ណោះ និងមិនដែលគិតថា អាចបានទទួលការចាប់អារម្មណ៍ដល់ថ្នាក់នេះឡើយ។ ការជួយពីសប្បុរសជន បានបង្ហាញឲ្យអ្នកស្រីឃើញពីសេចក្ដីសង្ឃឹមឡើងវិញ ហើយអ្នកស្រីនឹងព្យាយាមតបស្នងការធ្វើអំពើល្អទៅដល់សង្គមវិញផងដែរ។

យ៉ាងណាមិញ ឥឡូវនេះ អ្នកស្រី ហួរ មានអាការធូរស្បើយបន្ដិចហើយ តែគេមិនហ៊ានសន្និដ្ឋានឡើយថា នឹងអាចប្រសើរឡើងជាងនេះ ឬយ៉ាងណាឡើយ។ ហើយប្រាក់ដែលអ្នកស្រី ទទួលបានចំនួន១០០,០០០ខាងលើនេះ (ប្រមាណ១៥,០០០ដុល្លារអាមេរិក) អ្នកស្រី គ្រោងនឹងយកទៅប្រកបអាជីវកម្មតូចមួយ នៅពេលជាសះស្បើយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី ហួង និងកូនទាំងពីរ
អ្នកស្រី ហួង និងកូនទាំងពីរ
អ្នកស្រី ហួង មុនពេលវះកាត់
អ្នកស្រី ហួង មុនពេលវះកាត់
អ្នកស្រី ហួង មុនពេលវះកាត់
អ្នកស្រី ហួង មុនពេលវះកាត់
អ្នកស្រី ហួង ក្រោយពីវះកាត់រួច
អ្នកស្រី ហួង ក្រោយពីវះកាត់រួច
អ្នកស្រី ហួង ក្រោយពីវះកាត់រួច
អ្នកស្រី ហួង ក្រោយពីវះកាត់រួច
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T