ខួបកំណើតគម្រប់ ១៩ឆ្នាំ មីណា ធ្វើខ្លួនឡើងដូចព្រះនាង

//s9.kh1.co/b0/b02ecfae7f94ad454a4476d905f945a5db28c094.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មីណា ជាតារាស្រីវ័យក្មេងកំពុងមានឈ្មោះល្បីល្បាញខ្លាំងក្នុងពេលបច្ចុប្បន្ន ហើយយប់មិញនេះ ជាថ្ងៃកំណើតនាងផ្ទាល់ និងបានធ្វើកម្មវិធីយ៉ាងអធិកអធមតែម្ដង។

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីស្រីវ័យក្មេង កញ្ញា មីណា​ ប៉ុន្មានឆ្នាំចុងក្រោយចាប់តាំងពីឈានជើងចូលសិល្បៈមក គេសង្កេតឃើញតារារូបនេះ កាន់តែមានសន្ទុះនៃការគាំទ្រពីទស្សនិកជន និងមិត្តៗយុវវ័យគ្រប់មជ្ឈដ្ឋានតេម្ដង។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន នាងក៏កាន់តែមានការងារច្រើនជាងមុន និងតែងតែបង្ហាញវត្តមានក្នុងកម្មវិធីធំៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ក្រោយជោគជ័យការងារលើវិស័យសិល្បៈ កាលពីម្សិលមិញនេះក៏ជាថ្ងៃខួបកំណើតគ្រប់អាយុ ១៩ឆ្នាំរបស់នាងផ្ទាល់ផងដែរ បន្ទាប់ពីដល់អាយុ ១៩ឆ្នាំ នាងក៏បានរៀបចំកម្មវិធីអបអរ ដែលធ្វើឡើងយ៉ាងអធិកអធម អញ្ជើញនូវភ្ញៀវជាច្រើនមកចូលរួម។ ក្នុងនោះដែរ គេឃើញមានវត្តមាន តារាខ្មែរ និង Youtuber ល្បីៗវ័យក្មេងជាច្រើនរូប ក៏បានចូលរួមផងដែរ។ ដោយមើលតាមសកម្មភាព ក្នុងកម្មវិធីខួបកំណើតតារាស្រីរូបនេះ មានភាពសប្បាយរីករាយខ្លាំង ខណៈមានភ្ញៀវចូលរួមច្រើនយ៉ាងដូច្នេះ។ 

លើសពីនេះទៅទៀត បើងាកមកមើលការរៀបចំដេគ័រក្នុងពិធីវិញ ពិតជាប្រណីត និងលេចធ្លោខ្លាំងតែម្ដង ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ កញ្ញា​ មីណា បានតុបតែងខ្លួនក្នុងឈុតពណ៌លឿង និងមានមកុដថែមទៀតផង។ម្យ៉ាងវិញទៀត មើលទៅនាងពិតជាស្រស់ស្អាតដូចជាព្រះនាងទៅហើយ បន្ទាប់ពីរៀបចំខួនយ៉ាងទាក់ទាញបែបនេះ។ ដោយឡែក គ្រប់រូបភាព និងការកាច់ស្ទាយ៍ថតរូប​តារាចម្រៀងវ័យក្មេងរូបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលង់ស្នេហ៍នឹងនាង សឹងតែដកចិត្តមិនរួចគ្រប់ៗម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
រូបភាពក្នុងថ្ងៃខួបកំណើត កញ្ញា មីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T