ក្រុងព្រះសីហនុ៖  ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក នៃតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំពោះ ក្មេងស្រីរងគ្រោះឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ មុខរបរសិស្ស រៀននៅខេត្តបាត់ដំបង បច្ចប្បន្នស្នាក់បណ្ដោះអាសន្ននៅអូរ៥ ស្ថិតភូមិ៥ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ គឺធ្វើឡើងនៅវេលាម៉ោង០២រសៀល បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ដោយធ្វើប្រើប្រាស់កម្លាំងសរុប របស់ខេត្តធ្វើការរុករកនៅលើទីតាំងដែលក្មេងស្រីខាងលើរអិលជើងធ្លាក់ចូល និងទីតាំងផ្សេងទៀត រហូតដល់ម៉ោង១៨ និង០០នាទីយប់ នៅតែមិនទាន់រកឃើញ។

តាមការសន្និដ្ឋាន របស់មន្ត្រីជំនាញបានលើកឡើងថា ក្មេងស្រីខាងលើគឺស្លាប់បាត់បង់ជីវិតហើយ។ ដោយសារស្ថានភាពយប់ងងឹត និងល្បឿនទឹកធ្លាក់បោកចុះខ្លាំង ទើបឯកឧត្តមអភិបាលខេត្ត សម្រេចដកកម្លាំងកំពុងធ្វើការរុករកឡើងមកលើគោកវិញ ដើម្បីការពារសុវត្ថិភាពរបស់ក្រុមជួយសង្រ្គោះរបស់យើង។

ទន្ទឹមនេះឯកឧត្តមអភិបាល បានដាក់ចេញនូវផែនការស្វែងរកក្មេងស្រីរងគ្រោះ នៅព្រឹកស្អែកបន្តទៀត ដោយឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ទោះបីក្មេងស្រីខាងលើស្លាប់បាត់ជីវិតក៏ដោយ ក៏យើងត្រូវស្វែងរកសាកសពឱ្យឃើញដែរ៕

ប្រភព៖ Huy Bunleng News

ប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ
ប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ
ប្រតិបត្តិការស្វែងរកក្មេងស្រីខាងលើ
ឯកឧត្តម គួច ចំរើន អភិបាល  ដឹកនាំបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរកក្មេងស្រីម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ទឹក 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]