ខ្សែប្រយុទ្ធក្លិប Granada FC ១រូបត្រូវខកខានក្នុងការប្រកួតក្របខណ្ឌ Europa League ក្រោយឆ្លងជំងឺកូវីដ១៩

//s9.kh1.co/86/86c187152676e74192427176b48bba81eda42455.jpg
កីទ្បា

 ២២-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធ Roberto Soldado របស់ក្លឹប Granada FC ត្រូវបានគេបញ្ជាក់ថាបានឆ្លងជំងឺ COVID-១៩ ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះមុនពេលបង្ហាញខ្លួនលើកដំបូងក្នុងវគ្គចែកពូលក្របខ័ណ្ឌ Europa League

អេស្ប៉ាញ៖ កាលពីថ្ងៃទី ២០ ខែតុលាមានព័ត៌មានអាក្រក់មួយសម្រាប់ក្លិបលីគកំពូលអេស្ប៉ាញ La Liga កាលពីថ្ងៃអង្គារនៅពេលដែលខ្សែប្រយុទ្ធ Roberto Soldado របស់ក្លិប Granada FC ត្រូវបានគេបញ្ជាក់ថាបានឆ្លងជំងឺ COVID-១៩ ត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះមុនពេលបង្ហាញខ្លួនលើកដំបូងក្នុងវគ្គចែកពូលក្របខណ្ឌ Europa League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានផ្តល់ការធ្វើតេស្តវិជ្ជមានមួយដែលធ្វើឡើងដោយ UEFA កាលពីថ្ងៃចន្ទ និងកំពុងស្នាក់នៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គាត់ដែលបុគ្គលិកពេទ្យក្លិបបន្តវាយតម្លៃស្ថានភាពរបស់គាត់។

ជាលទ្ធផលនៃការធ្វើតេស្តកីឡាករ Roberto Soldado នឹងត្រូវខកខានចូលរួមប្រកួតដែលក្លិបរបស់គាត់នឹត្រូវប៉ះជាមួយក្លិប PSV Eindhoven នៅថ្ងៃព្រហស្បតិ៍នេះដែលជាការប្រកួតក្របខណ្ឌ La Liga ដែលនឹងឡើងទៅប៉ះក្លិប Getafe FC នៅចុងសប្តាហ៍ និងការប្រកួតក្របខណ្ឌ Europa League មួយផ្សេងទៀតនៅឯទឹកដីរបស់ក្លិប PAOK Salonika នៅថ្ងៃទី ២៩ ខែតុលា។

  កីឡាករខ្សែប្រយុទ្ធ Roberto Soldado
  កីឡាករខ្សែប្រយុទ្ធ Roberto Soldado

នៅថ្ងៃអង្គារនេះក៏បានឃើញសេចក្តីរាយការណ៍របស់សារព័ត៌មានកីឡារបស់អេស្ប៉ាញថាប្រធានក្លិប FC Barcelona លោក Josep Maria Bartomeu បច្ចុប្បន្នកំពុងស្ថិតដាច់ដោយឡែកបន្ទាប់ពីបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩ ។

កាសែត The El Mundo Deportivo ពន្យល់ថាលោក Bartomeu បានផ្តល់លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្ត PCR ប៉ុន្តែលោកនឹងមិនមានវត្តមាននៅឯការប្រកួតបើកឆាកក្របខណ្ឌ Champions League នៅថ្ងៃអង្គារនៅឯទឹកដីក្លិប Ferencvaros ទេ ហើយនឹងបន្តនៅដាច់ដោយឡែករហូតដល់គាត់ទទួលបានលទ្ធផលអវិជ្ជមានជំងឺ COVID-១៩ បន្ទាប់ពីការធ្វើតេស្តលើកទីពីរ៕

ជំនួបរវាងក្លឹប Granada និងក្លឹប PSV Eindhoven
ជំនួបរវាងក្លឹប Granada និងក្លឹប PSV Eindhoven
  កីឡាករខ្សែប្រយុទ្ធ Roberto Soldado
  កីឡាករខ្សែប្រយុទ្ធ Roberto Soldado

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T