មកស្គាល់ក្លិបបាល់ទាត់ទាំង ៥ ដែលមានអាយុកាលច្រើនជាងគេបង្អស់នៅលើពិភពលោក

//s9.kh1.co/f0/f0c7935f19b80d2dfd0adce28ff1d5e502c13fb5.jpg
កីទ្បា

 ២២-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិបបាល់ទាត់ភាគច្រើនចាប់ផ្ដើមកកើតឡើងក្នុងចុងទសវត្សរ៍ឆ្នាំ ១៨៥០ និង ១៨៦០ ខ្លះបានក្ស័យធន់ និងខ្លះទៀតក៏បានដំណើរការមកដល់បច្ចប្បន្ន

ក្លិបបាល់ទាត់ភាគច្រើនចាប់ផ្ដើមកកើតឡើងក្នុងចុងទសវត្សរ៍ឆ្នាំ ១៨៥០ និង ១៨៦០ ខ្លះបានក្ស័យធន់ និងខ្លះទៀតក៏បានដំណើរការមកដល់បច្ចប្បន្ន។ ខាងក្រោមនេះ គឺជាក្លិបបាល់ទាត់ទាំង ៥ ដែលមានអាយុកាលច្រើនជាងគេបង្អស់លើពីភពលោក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៥. ក្លិបបាល់ទាត់ Melbourne University

កីឡាករបស់ក្លិប  Melbourne University
កីឡាករបស់ក្លិប  Melbourne University

ក្លិបមួយនេះបានកើតចេញពីសាកលវិទ្យាល័យមួយក្នុងប្រទេសអូស្ត្រាលី និងបានលេងនៅក្នុងសមាគមបាល់ទាត់ Victorian ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៨ ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អូស្ត្រាលីនាពេលនោះ។ នៅឆ្នាំ ១៩០៧ ស្ថាបនិកទាំង ៨ នៃសម្ព័ន្ធបាល់ទាត់ Victorian បច្ចប្បន្ននេះជាសហព័ន្ធបាល់ទាត់អូស្រ្តាលី បានបោះឆ្នោតដាក់បញ្ចូលក្រុមសាកលវិទ្យាល័យមួយនេះជាក្រុមទី ៩ នៃលីគកំពូលនៅពេលនោះ គិតមកដល់ពេលនេះក្លិប Melbourne University មានអាយុ ១៦១ ឆ្នាំហើយ។

៤. ក្លិបបាល់ទាត់ Castlemaine

កីឡាកររបស់ក្លិប Castlemaine
កីឡាកររបស់ក្លិប Castlemaine

ក្លិបបាល់ទាត់ Castlemaine គឺជាក្លិបបាល់ទាត់ចំណាស់ជាងគេបំផុតទី ២ របស់អូស្រ្តាលីហើយបានបង្កើតឡើងនៅប៉ុន្មានខែបន្ទាប់ពីក្លិបបាល់ទាត់ Melbourne ។ ក្លិបនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៨៥៩ ប៉ុន្តែការប្រកួតលើកដំបូងរបស់ក្រុមត្រូវបានពន្យារពេលមួយសប្តាហ៍ ដោយសារតែបាល់មិនបានទៅដល់ទាន់ពេលវេលាពីទីក្រុងមែលប៊ន។ បច្ចប្បន្នក្លិបមួយនេះមានអាយុកាល ១៦១ ឆ្នាំហើយ។

៣. ក្លិបបាល់ទាត់ Melbourne

កីឡាកររបស់ក្លិប Melbourne
កីឡាកររបស់ក្លិប Melbourne

ក្លិបបាល់ទាត់ Melbourne គឺជាក្លិបបាល់ទាត់ចំណាស់ជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី និងជាក្លិបស្ថាបនិកមួយនៃសម្ព័ន្ធបាល់ទាត់អូស្ត្រាលី។ ដើមកំណើតនៃក្រុមនេះមានអាយុកាលតាំងពីឆ្នាំ ១៨៥៨ ។ នៅឆ្នាំបន្ទាប់ក្លិបបានធ្វើសេចក្តីព្រាងបង្កើតនៅវិន័យរបស់ក្លិបបាល់ទាត់មែលប៊ន និងបានបង្កើតជាមូលដ្ឋានគ្រឹះនៃបាល់ទាត់អូស្ត្រាលី។ ក្លិបបាល់ទាត់ Melbourne បានប្រារព្ធខួបកំណើតគម្រប់ ១៥០ ឆ្នាំរបស់ខ្លួនក្នុងឆ្នាំ ២០០៨ ហើយបានចេញបញ្ជីឈ្មោះ វីរបុរស ទាំង ១៥០ នាក់ ក៏ដូចជារូបនិមិត្តសញ្ញាពិសេសដែលលេចចេញនៅលើអាវផ្លូវការរបស់ខ្លួនផងដែរ។

២. ក្លិបបាល់ទាត់ Cambridge University

កីឡាកររបស់ក្លិប Cambridge University
កីឡាកររបស់ក្លិប Cambridge University

យោងតាមសាកលវិទ្យាល័យ Cambridge ក្លិបបាល់ទាត់របស់សមាគមនេះ គឺជាក្លិបចំណាស់ជាងគេដែលលេងបាល់ទាត់ក្នុងសមាគម។ ទោះយ៉ាងណាការបង្កើតក្លិបនេះច្រើនតែមានជម្លោះ និងត្រូវបានគេជឿថាបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៥៦ ឬ ១៨៥៧ ។ ដោយសារតែភាពមិនប្រាកដប្រជានៃកាលបរិច្ឆេទបង្កើតរបស់ក្លិបវាមិនត្រូវបានគេទទួលស្គាល់ថាជាក្លិបបាល់ទាត់ចំណាស់ជាងគេនោះទេ។ ក្លិបមួយនេះបានកើតចេញពីសាកលវិទ្យាល័យ  Cambridge នៅក្នុងឆ្នាំ ១៨៥៧ មានអាយុកាល ១៦៣ ឆ្នាំហើយ។

១ . ក្លិបបាល់ទាត់ Sheffield

កីឡាកររបស់ក្លិប Sheffield
កីឡាកររបស់ក្លិប Sheffield

ក្លិបបាល់ទាត់ Sheffield ជាក្លិបបាល់ទាត់ចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានអាយុកាលតាំងពីឆ្នាំ ១៨៥៧ មក។ មុនពេលបង្កើតសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA ក្លិបបាល់ទាត់នីមួយៗ បានប្រើប្រាស់ច្បាប់ផ្ទាល់ខ្លួនហើយច្បាប់របស់ក្លិប Sheffield គឺជាច្បាប់ផ្លូវការដំបូងបង្អស់ដែលត្រូវបានប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ក្នុងប្រទេសអង់គ្លេស។ Sheffield បានក្លាយជាសមាជិករបស់ FA នៅឆ្នាំ ១៨៦៣ ប៉ុន្តែបានបន្តប្រើប្រាស់ច្បាប់របស់ខ្លួនដដែល។ ទីបំផុតក្លិប Sheffield បានអនុម័តប្រើប្រាស់ច្បាប់របស់ FA វិញនៅឆ្នាំ ១៨៧៨ ។ បច្ចប្បន្នក្លិបមួយនេះជាសមាជិកនៃលីគទី ៣ របស់អង់គ្លេស និងពាន FA Cup ផងដែរ៕

ប្រភពOldest

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T