អបអរសាទរ! ឈប់រៀនអស់រយៈពេល៧៥ឆ្នាំ ទីបំផុតលោកយាយវ័យ៩៣ឆ្នាំ ទទួលបានសញ្ញាបត្របាក់ឌុប

//s9.kh1.co/c4/c46c50fd07f0fbc1a7ef58aa865a09af1ce961a4.jpg
សង្គម

 ២១-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

លោកយាយអាយុ៩៣ឆ្នាំម្នាក់ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃខួបកំណើត បន្ទាប់ពីគាត់បង្ខំចិត្ដបោះបង់ការសិក្សាតាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ។

អាមេរិក៖ ជារឿងដ៏រីករាយ និងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលលោកយាយអាយុ៩៣ឆ្នាំម្នាក់ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងថ្ងៃខួបកំណើត បន្ទាប់ពីគាត់បង្ខំចិត្ដបោះបង់ការសិក្សាតាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកយាយ Eileen Delaney មកពីទីក្រុងញូយ៉ក នៃសហរដ្ឋអាមេរិក ទើបទទួលបានសញ្ញាបត្របាក់ឌុប ក្នុងថ្ងៃខួបកំណើតរបស់គាត់ នាខែតុលានេះ ដែលផ្ដល់ដោយវិទ្យាល័យ Port Richmond សម្រាប់ថ្នាក់សិក្សាឆ្នាំ១៩៤៥។ នាឱកាសនោះដែរ លោកយាយបានប្រាប់ប៉ុស្ដិ៍ទូរទស្សន៍ WABC ទាំងរំភើបចិត្ដថា៖

ខ្ញុំជាអតីតសិស្សធ្លាប់រៀននៅទីនោះ យូរឆ្នាំមកហើយ។ ខ្ញុំតែងតែទទួលបានសំបុត្រពីពួកគេជាប្រចាំ ប៉ុន្ដែខ្ញុំពិតជាមិនដឹងថា រឿងនេះអាចកើតឡើងនោះទេ។

  លោកយាយ Eileen Delaney
 លោកយាយ Eileen ទទួលបានសញ្ញាបត្របាក់ឌុប 
 លោកយាយ Eileen ទទួលបានសញ្ញាបត្របាក់ឌុប 

គួររម្លឹកថា លោកយាយ Eileen បានបង្ខំចិត្ដឈានជើងចេញពីសាលារៀន នៅពាក់កណ្ដាលឆ្នាំសិក្សាថ្នាក់ទី១២ ដោយសារតែម្ដាយចុងរបស់គាត់ទទូចឲ្យឈប់រៀន ដើម្បីជួយរកលុយ ទ្រទ្រង់លើការចំណាយក្នុងគ្រួសារ។ ពេលនោះ លោកយាយទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ ហើយគាត់ចាប់ផ្ដើមធ្វើការឲ្យក្រុមហ៊ុនទូរសព្ទមួយក្នុងទីក្រុងញូយ៉ក  ដែលគាត់គិតថាខ្លួនឯងពិតជាមានសំណាងណាស់ ព្រោះកន្លែងការងារមិនទាមទារសញ្ញាបត្របាក់ឌុប។

 លោកយាយ Eileen កាលនៅក្មេង
 លោកយាយ Eileen កាលនៅក្មេង

ក្រោយមក លោកយាយ Eileen បានរៀបការជាមួយប្ដីឈ្មោះ Eugene A. Delaney ដែលបច្ចុប្បន្ន លោកយាយមានកូនចំនួននាក់ ចៅនាក់ និងចៅទួតនាក់ហើយ។

យ៉ាងណាមិញ ថ្ងៃទទួលសញ្ញាបត្រ ដែលជាថ្ងៃតែមួយនៃការប្រារព្ធពិធីខួបកំណើតឈានចូលអាយុ៩៣ឆ្នាំរបស់លោកយាយ ពុំមានសាច់ញាតិមកចូលរួមផ្ទាល់នោះទេ ប៉ុន្ដែពួកគេបានអបអរដល់លោកយាយតាមវីដេអូខល (Zoom) ដើម្បីរក្សាគម្លាតសង្គម ព្រោះជំងឺកូវីដ-១៩ ក្នុងសហរដ្ឋអាមេរិក នៅតែបន្ដរាតត្បាតខ្លាំងនៅឡើយ៕

សាច់ញាតិរបស់លោកយាយ Eileen  ចូលរួមអបអរសាទរតាមវីដេអូខល
សាច់ញាតិរបស់លោកយាយ Eileen  ចូលរួមអបអរសាទរតាមវីដេអូខល
 លោកយាយ Eileen ក្នុងថ្ងៃខួបកំណើត
 លោកយាយ Eileen ក្នុងថ្ងៃខួបកំណើត
 លោកយាយ Eileen ក្នុងថ្ងៃខួបកំណើត
 លោកយាយ Eileen ក្នុងថ្ងៃខួបកំណើត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T