បុគ្គលិកសុខាភិបាលជួរមុខចំនួន៣០លាននាក់ ​នឹងទទួលបានវ៉ាក់សាំង​កូវីដ១៩មុនគេក្នុងប្រទេសឥណ្ឌា

//s9.kh1.co/35/35c04b41bd8d561d4751d32e5f96013f68128817.jpg
សង្គម

 ២១-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

​​ខណៈពេលប្រទេសជាច្រើននៅលើពិភពលោក កំពុងប្រកួតប្រជែងគ្នាលើដំណើរការផលិតវ៉ាក់សាំង ឥណ្ឌាដែលជាប្រទេសមួយក្នុងចំណោមនោះ បាននឹងកំពុងខិតខំសម្រិតសម្រាំងផលិត ក៏ដូចជាធ្វើតេស្តវ៉ាក់សាំងកូវីដ១៩របស់ខ្លួន

ញូដេលី៖ ​​ខណៈពេលប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងប្រកួតប្រជែងគ្នាលើដំណើរការផលិតវ៉ាក់សាំង ឥណ្ឌាដែលជាប្រទេសមួយក្នុងចំណោមនោះ ក៏បាននឹងកំពុងខិតខំសម្រិតសម្រាំងផលិតនិងធ្វើតេស្តវ៉ាក់សាំងកូវីដ១៩របស់ខ្លួន ក្នុងគោលបំណងចែកជូនដល់បុគ្គលិកសុខាភិបាលឥណ្ឌាជួរមុខចំនួន ៣០លាននាក់ ​ដោយបានគ្រោងទុកនៅចន្លោះ ខែមករា ​និងខែកក្កដា​ ឆ្នាំ២០២១ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​អំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអង្គារ ​លោកនាយករដ្ឋមន្រ្តី Narendra Modi បានក៏បានលើកឡើងដែរថា នៅពេលណាដែលវ៉ាក់សាំងកូវីដ១៩ ត្រូវបានផលិតរួចរាល់ភ្លាម រដ្ឋាភិបាលរបស់លោកនឹងធានា​​​​ផ្តល់ជូនដល់ប្រជាជនឥណ្ឌាគ្រប់រូបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរឱ្យដឹងដែរថា​ បច្ចុប្បន្នជំងឺកូវីដ១៩ បានសម្លាប់ពលរដ្ឋឥណ្ឌា​ជាង ១១ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង ៧លាននាក់។ ហើយទន្ទឹមនឹងនេះ អាជ្ញាធរឥណ្ឌាកំពុង​បង្ហាញការព្រួយបារម្ភថាករណីឆ្លងថ្មី អាចនឹងកើនឡើង​ថែមទៀត ខណៈ​រដូវបុណ្យទានក្នុងប្រទេសឥណ្ឌា នឹងមកដល់នាពេលខាងមុខ​​៕

បុគ្គលិកសុខាភិបាលឥណ្ឌា 
បុគ្គលិកសុខាភិបាលឥណ្ឌា 
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T