ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួនក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ដែលរៀបចំរួមគ្នាដោយ នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី លោក Pham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះនឹងផ្ដល់សេវានានាដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជាដូចជាសេវាទូទាត់ប្រាក់តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រងអាយុជីវិតតាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹងពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និងធានារ៉ាបរ់ងអាយុជីវិត ទាំងបីនេះផងដែរ។
ភាគីទាំងបី នឹងសហការគ្នាលើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូន នឹងផ្ដល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា នូវសេវាហៅ និងទទួលទូរស័ព្ទ (SIP TRUNK) សេវាអ៊ិនធឹណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រង តាមរយៈប្រព័ន្ធបង់ប្រាក់អ៊ី-ម៉ាន់នី ឬគណនីតាមទូរស័ព្ទចល័ត។ ទន្ទឹមនឹងនេះ អ៊ី-ម៉ាន់នី នឹងផ្ដល់ជូនព្រូដិនសលកម្ពុជានូវដំណោះស្រាយដែលនឹងជួយសម្រួលដល់ការទូទាត់សំណងពីព្រូដិនសលកម្ពុជាទៅដល់អតិថិជនខ្លួន ដែលប្រើប្រាស់គណនីចល័ត អ៊ី-ម៉ាន់នី (eMoney Wallet)។ ជាងនេះទៅទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជានឹងអាចផ្សព្វផ្សាយពាណិជ្ជកម្មស្ដីពីដំណោះស្រាយ និងសេវាធានារ៉ាប់រងអាយុជីវិតនៅលើកម្មវិធីទូរស័ព្ទដៃ អ៊ី-ម៉ាន់នី និងមិត្តហ្វូនផងដែរ។
ក្រៅពីនេះ អតិថិជនមិត្តហ្វូន និង អ៊ី-ម៉ាន់នីទាំងអស់ នឹងអាចចូលទៅប្រើកម្មវិធីសុខភាពលើទូរស័ព្ទដៃរបស់ព្រូដិនសលកម្ពុជា ឈ្មោះថា Pulse by Prudential (Pulse) ដោយឥតគិតថ្លៃសេវាថែមទៀតផង។
នាយកចាត់ការទូទៅក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖
អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា៖