Update៖ មនុស្សស្លាប់កើនដល់១០៥នាក់ និង៥លាននាក់រងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់និងបាក់ដី ក្នុងប្រទេសវៀតណាម

//s9.kh1.co/15/15216d4508a42ea0d8a017542f2d251cb54efd2c.jpg
សង្គម

 ២១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនសប្ដាហ៍មកនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៥នាក់ នៅភាគកណ្ដាលនៃប្រទេសវៀតណាម និងមនុស្សប្រមាណ៥លាននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ។

វៀតណាម៖ គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនសប្ដាហ៍ចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៥នាក់ នៅភាគកណ្ដាលនៃប្រទេសវៀតណាម និងមនុស្សប្រមាណលាននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ដែលរាយការណ៍កាលពីថ្ងៃអង្គារ៍ ទី២០ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ បានឲ្យដឹងថា ប្រហែលមួយភាគបីនៃអ្នកស្លាប់សរុបគឺជាទាហាន ដែលកប់នៅក្រោមរណ្ដៅភក់ ដោយសារគ្រោះរអិលបាក់ដីនៅឯបន្ទាយរបស់ពួកគេ កាលពីសប្ដាហ៍មុន។ ក្នុងនោះដែរ យ៉ាងហោចណាស់មនុស្សចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២៧នាក់កំពុងបាត់ខ្លួន រួមមានកម្មករសំណង់ចំនួន ១៥នាក់ផងដែរ។

ដោយឡែក ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណ១៧៨,០០០ខ្នង ត្រូវបានជន់លិច ខណៈផលដំណាំជិត៧,០០០ហិកតា រងការបំផ្លិចបំផ្លាញ ហើយសត្វចិញ្ចឹមជិត៦៩០,០០០ក្បាល ក៏បានបាត់បង់ជីវិតដោយសារតែទឹកជំនន់ផងដែរ។

ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់

ជុំវិញគ្រោះមហន្ដរាយនេះដែរ ទូរទស្សន៍រដ្ឋវៀតណាម VTV បានចុះយកព័ត៌មាន និងបង្ហាញមនុស្សដែលអង្គុយលើដំបូលផ្ទះ ខណៈកំពុងរង់ចាំជំនួយពីក្រុមអ្នកជួយសង្គ្រោះនៅខេត្ដ ក្វាង ប៊ិញ (Quang Binh) បន្ទាប់ពីទឹកជន់លិចផ្លូវ និងកាត់ផ្ដាច់ចរន្ដអគ្គិសនី។ ជាក់ស្ដែង ស្ដ្រីវ័យចំណាស់ម្នាក់ បានប្រាប់អ្នកយកព័ត៌មានខណៈពេលកំពុងជាប់គាំងនៅលើដំបូលផ្ទះថា៖

ខ្ញុំមិនបានបរិភោគអាហារតាំងពីម្សិលមិញមកម្ល៉េះ ។ យើងគ្មានអាហារ គ្មានទូរសព្ទ គ្មានអ្វីៗទាំងអស់។

សម្ដីប្រជាពលរដ្ឋ

យ៉ាងណាមិញ អ្នកស្រី Thi Xuan Thu ដែលជាប្រធានសមាគមកាកបាទក្រហមវៀតណាម បានចាត់ទុកថានេះ ជាគ្រោះមហន្ដរាយដ៏អាក្រក់បំផុត ប្រចាំទសវត្សរ៍ ខណៈប្រជាជនរាប់លាននាក់ កំពុងដោះស្រាយបញ្ហាជីវភាព ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។

គួរឲ្យដឹងដែរថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសវៀតណាមបាននិយាយថា ប្រទេសវៀតណាមក៏កំពុងត្រៀមខ្លួនទប់ទល់នឹងព្យុះត្រូពិកមួយទៀតឈ្មោះ សូឌែល (Suadel) ដែលនឹងមកដល់តំបន់ភាគកណ្តាលនៃ​ប្រទេស នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយវានឹងនាំមកនូវភ្លៀងធ្លាក់ ដែលអាចបង្កជាទឹកជំនន់ដ៏អាក្រក់បំផុតថែមទៀត សម្រាប់ឆ្នាំនេះ៕

សូមទស្សនារូបភាពបន្ថែមនៅខាងក្រោម៖

ទិដ្ឋភាពបន្ទាប់ពីរអិលបាក់ដី
ទិដ្ឋភាពបន្ទាប់ពីរអិលបាក់ដី
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋ
ស្ថានភាពទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋ
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
ស្ថានភាពទឹកជំនន់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T