​អេត្យូពី​រង​គ្រោះដោយហ្វូងកណ្តូបបំផ្លាញដំណាំ ខណៈប្រទេសនេះកំពុង​ជួបនឹងជំងឺរាតត្បាតកូវីដ១៩

//s9.kh1.co/fb/fbfc976b24934f1617845a7d78dbb879b4efcafb.png
សង្គម

 ២១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្វូងកណ្តូបវាលខ្សាច់ដ៏ច្រើន​មហិមា បាន​នឹងកំពុងបំផ្លាញដំណាំប្រជាកសិករនៅពាសពេញ​ប្រទេសអេត្យូពី ​ខណៈពេលដែលប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងកើតមួយនេះ កំពុងតែជួប​វិបត្តិធ្ងន់ធ្ងរ ដោយសារតែវត្តមាននៃជំងឺរាតត្បាតជាសកលកូវីដ១៩

អាឌីសអាបាបា៖ ហ្វូងកណ្តូបវាលខ្សាច់ដ៏ច្រើន​មហិមា បាន​នឹងកំពុងបំផ្លាញដំណាំប្រជាកសិករនៅពាសពេញ​ប្រទេសអេត្យូពី ខណៈពេលដែលប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងកើតមួយនេះ កំពុងតែជួប​វិបត្តិធ្ងន់ធ្ងរ ដោយសារតែវត្តមាននៃជំងឺរាតត្បាតជាសកលកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Marima Wadisha ដែលជាស្ត្រីម៉េម៉ាយកូន ១០នាក់ បានស្រែកនិងគប់ដុំថ្មដោយក្តីអស់សង្ឃឹមទៅលើហ្វូងកណ្តូបដ៏ច្រើនសន្ធឹកសន្ធាប់ ដែលកំពុងស៊ីបំផ្លាញ​ស្រែដំណាំទាំងមូលរបស់គាត់ស្ថិតនៅភាគឦសាន​នៃប្រទេសអេត្យូពី។

អ្នកបានលើកឡើងយ៉ាងដូច្នេះថា៖

ហ្វូងកណ្តូបដ៏ច្រើន​បានហើរមកស៊ីបំផ្លាញដំណាំរបស់យើងអស់​មួយអាទិត្យ ហើយពេលនេះយើងគ្មានអ្វីសម្រាប់ប្រមូលផលទៀតនោះទេ។ តើខ្ញុំអាចចិញ្ចឹមកូនៗរបស់ខ្ញុំ ក្នុងស្ថានភាព​បែបនេះយ៉ាងដូចម្តេចបាន?

Marima Wadisha

យោងតាមទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា ​ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាទឹកជនន់ផង​ ទើបធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ថ្នាំសំលាប់សត្វល្អិត និងឧបករណ៍ដទៃទៀតរបស់អង្គការ FAO ដើម្បីប្រយុទ្ធប្រឆាំង​ហ្វូងកណ្តូបទាំងនេះ ហើយវត្តមាន​សត្វកណ្តូបបំផ្លាញដំណាំនៅក្នុងប្រទេសអេត្យូពី គឺពិតជាអាក្រក់បំផុត​។

គួរឱ្យដឹងដែរថា កណ្តូបវាលខ្សាច់នេះ បានបំផ្លាញផ្ទៃដីដំណាំអស់ប្រមាណ ២០ម៉ឺនហិកតា ចាប់តាំងពីខែមករា ដែល​កំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងប្រទេសអេត្យូពី។ ហើយកណ្តូបមួយហ្វូងទំហំមួយគីឡូម៉ែត្រការ៉េ អាចស៊ីចំណី​ស្មើគ្នាទៅនឹងរបបអាហាររបស់មនុស្ស​៣៥,០០០នាក់ក្នុងមួយថ្ងៃ៕

https://s9.kh1.co/__image/w=650,h=431,q=100/fb/fbfc976b24934f1617845a7d78dbb879b4efcafb.png
https://s9.kh1.co/__image/w=650,h=366,q=100/39/397b4a437028a6b78f223a61a4b16945b1522c79.jpg
https://s9.kh1.co/__image/w=650,h=394,q=100/29/291876751d42b1ec40231d5c0670bac06059a481.png
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T