ហានិភ័យ? ពេល​​​ដែល​អ្នក​​ស្រឡាញ់​​​​មនុស្ស​​ម្នាក់​​​ខ្លាំង​តែ​ម្ខាង​​ អ្នក​​​នឹង​​​ជួប​ ​៦​​ចំណុច​​នេះ​​

//s9.kh1.co/39/394bc91fc3f79866f347a3c76fc9750a1a157b8c.jpg
យល់ដឹង

 ២១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើសិនជាអ្នកស្រឡាញ់នរណាម្នាក់ជាងខ្លួនឯងនោះ វានឹងលែងមានភាព​ស្មើគ្នាទៀតហើយ ពីព្រោះអារម្មណ៍ និងរឿងជាច្រើនគឺ​ត្រូវទម្លាក់នៅលើស្មារបស់អ្នកជាក់ជាមិនខាន

ស្នេហាគឺជារឿងដែលស្រស់ស្អាត ប៉ុន្តែការស្រឡាញ់នរណាម្នាក់គឺមិនបានមានន័យថាទំនាក់ទំនងនោះ នឹងជោគជ័យ រហូតនោះទេ។ នៅក្នុងក្តីស្នេហា ការស្មើភាពគ្នា គឺជាគ្រឿងផ្សំសំខាន់មួយដែលអាចធ្វើឳ្យទំនាក់ទំនងនោះ​មាន​សុខភាពល្អ និងមានភាពរីករាយ ហើយបើសិនជាអ្នកស្រឡាញ់នរណាម្នាក់ជាងខ្លួនឯងនោះ វានឹងលែងមានភាព​ស្មើគ្នាទៀតហើយ ពីព្រោះអារម្មណ៍ និងរឿងជាច្រើនគឺត្រូវទម្លាក់នៅលើស្មារបស់អ្នកជាក់ជាមិនខាន ។ទាំងនេះគឺជាបញ្ហាដែលអាចកើតឡើងនៅពេលដែលអ្នកមានទំនាក់ទំនងស្នេហាបែបនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
1. ការស្រឡាញ់ត្រូវបានចែករំលែកមិនស្មើគ្នា
រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងពេក ស្នេហាគឺលែងស្មើគ្នាទៀតហើយ ហើយវិធីដែលសម្តែងក្តីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមកក៏ខុសគ្នាខ្លាំងដែរ ព្រោះតែអ្នកស្រឡាញ់ម្នាក់នោះខ្លាំង អ្នកនឹងប្រាប់គេនូវរឿងល្អៗជាច្រើន ហើយក៏និយាយសរសើរគេមិនឈប់ ខណៈពេលដែលមនុស្សម្នាក់នោះធ្វើបែបនេះដាក់អ្នកវិញម្តងម្កាល ឬមិនធ្លាប់ សោះ។ បន្ថែមពីលើនោះ ពេលដែលអ្នកស្រឡាញ់គេពេក អ្នកនឹងមិនចេះចងចិត្តគុំបើទោះជាគេភ្លេចនិយាយថា ស្រឡាញ់អ្នក ឬមិនបានធ្វើអ្វីល្អចំពោះអ្នកក៏ដោយ ទាំងនោះហើយដែលធ្វើឳ្យទំនាក់ទំនងរបស់អ្នកបាត់បង់លំនឹង។

2. គេបានសម្រេចចិត្ត ឬរៀបផែនការដោយមិនប្រាប់អ្នក
រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងពេក មនុស្សម្នាក់នោះនឹងក្លាយទៅជាផ្នែកដ៏សំខាន់មួយនូវរាល់ផែនការ ឬការសម្រេចចិត្តដែលអ្នកបានធ្វើ។ អ្នកតែងតែសុំយោបល់ពីគេដោយសារតែអ្នកគិតច្រើនពីអារម្មណ៌របស់គេ ប៉ុន្តែតើដៃគូរបស់អ្នកបានធ្វើបែបនេះចំពោះអ្នកវិញដែរឬទេ? នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងពេក មនុស្សម្នាក់នោះ នឹងមានអារម្មណ៍ថាធម្មតា នៅពេលដែលគេសម្រេចចិត្ត ឬរៀបផែនការដោយគ្មានអ្នក គេមិន​ខ្វល់​នោះទេថា អ្នកយល់ព្រមនឹងការសម្រេចចិត្តនោះ ឬអត់ ហើយគេក៏មិនបានបញ្ចូលអ្នកទៅក្នុងផែនការ​នៃអនាគត​របស់​គេនោះដែរ។

3. គេមិនបានចាប់អារម្មណ៍ពីជីវិតផ្ទាល់ខ្លួនរបស់អ្នក
រូបតំណាង
រូបតំណាង

មនុស្សដែលមិនសូវស្រឡាញ់អ្នក ក៏មិនសូវចាប់អារម្មណ៍ជីវិតផ្ទាល់ខ្លួនរបស់អ្នកដូចគ្នា គេមិនសូវជាខ្វល់នឹងបញ្ហា របស់អ្នក (ឳ្យខ្លាំងដូចដែលអ្នកចង់បាន) មិនថាជាមនុស្ស ឬបញ្ហាដែលកំពុងរំខានអ្នក និងអារម្មណ៍របស់អ្នកនោះ ឡើយ។ ភាគច្រើនអ្នកមានអារម្មណ៍ថាឯកោ ហាក់ដូចជាអ្នកកំពុងនៅក្នុងទំនាក់ទំនងដែលមានតែខ្លួនអ្នកដូច្នេះដែរ ហើយព្រោះតែស្រឡាញ់គេខ្លាំងពេក អ្នកមិនបានចាប់អារម្មណ៍នឹងរឿងនេះនោះទេ ឬប្រហែលជាអ្នកក៏ចាប់អារម្មណ៍ តែអ្នកបែរជាទទួលយកវាដោយគិតថា ទំនាក់ទំនងណាក៏បែបនេះដែរ។

4. គេយកក្តីស្រឡាញ់របស់អ្នកមកធ្វើជាប្រយោជន៍
រូបតំណាង
រូបតំណាង

វាជារឿងងាយខ្លាំងណាស់ក្នុងការស្មោះត្រង់ និងស្រឡាញ់នរណាម្នាក់ នៅពេលដែលអ្នកស្រឡាញ់គេខ្លាំងជាងគេ ស្រឡាញ់អ្នក ហើយវាក៏ជារឿងងាយខ្លាំងដូចគ្នាក្នុងការយកក្តីស្រឡាញ់របស់នរណាម្នាក់មកធ្វើជាប្រយោជន៍ ផ្ទាល់ខ្លួន នៅពេលដែលគេដឹងថាមនុស្សម្នាក់នោះស្រឡាញ់គេខ្លាំងយ៉ាងណា។ នៅពេលដែលទំនាក់ទំនងរបស់អ្នក គ្មានលំនឹងទៅហើយ វាជារឿងធម្មតានោះទេដែលភាគីណាម្នាក់ នឹងមានអារម្មណ៍ថាសុវត្ថិភាពជាងភាគីមួយទៀត ហើយអ្នកដែលមានអារម្មណ៍ថាសុវត្ថិភាពនោះ នឹងធ្វើគ្រប់យ៉ាងតាមដែលគេចង់បានទៅលើភាគីដែលគេមិនសូវមាន ក្តីស្រឡាញ់ឳ្យ។

5. ការខំប្រឹងទាំងអស់គឺធ្លាក់នៅលើស្មារបស់អ្នក
រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងពេក អ្នកនឹងក្លាយទៅជាភាគីដែលមានទំនួលខុសត្រូវច្រើនជាង នៅក្នុង ទំនាក់ទំនងនោះ អ្នកនឹងក្លាយជាភាគីមានការបារម្ភច្រើន ហើយអ្នកក៏នឹងក្លាយជាភាគីដែលខំប្រឹងប្រែងច្រើនជាង។

នៅពេលក្រោយមកទៀត អ្នកនឹងលែងរំពឹងឳ្យដៃគូរបស់អ្នកធ្វើល្អមកលើអ្នកទៀតហើយ ពីព្រោះអ្នកទម្លាប់នឹងការ បំពេញចិត្តរបស់គេទៅហើយ។ ត្រូវចាំថានៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងពេក អ្នកនឹងក្លាយជាទៅជាធ្វើ គ្រប់យ៉ាង ហើយមនុស្សម្នាក់នោះនឹងក្លាយទៅជាអ្នកដែលចាំតែទទួលយកប៉ុណ្ណោះ។

6. ចំណាយពេលវេលាច្រើនជាមួយមិត្ត ឬគ្រួសារ ច្រើនជាង ជាមួយដៃគូ
រូបតំណាង
រូបតំណាង

ការមិនសូវមានក្តីស្រឡាញ់ចំពោះនរណាម្នាក់ នឹងធ្វើឳ្យអ្នកអាចធ្វើរឿងអ្វីក៏បានតាមតែចិត្ត ទាំងនោះក៏រាប់បញ្ចូលពី ការដែលអ្នកមិនបានខ្វល់ខ្វាយពីការចំណាយពេលគ្រប់គ្រាន់ជាមួយដៃគូរបស់អ្នកដូចគ្នា។ បើដៃគូរបស់អ្នកមានពេល ជាច្រើននៅជាមួយមិត្តភក្តិ ជាមួយគ្រួសាររបស់គេ នោះមានន័យថាទំនាក់ទំនងរបស់អ្នកលែងមានលំនឹងហើយ ហើយ អ្នកគឺជាភាគីដែលស្រឡាញ់គេខ្លាំងជាង។

7. ធ្វើអ្វីក៏ដោយ មានលេសរហូត
រូបតំណាង
រូបតំណាង

ការស្រឡាញ់គេខ្លាំងពេកនឹងធ្វើឳ្យអ្នក អាចរកលេសបានគ្រប់យ៉ាងចំពោះអាកប្បកិរិយារបស់ពួកគេ ពីព្រោះអ្នក ស្រឡាញ់គេខ្លាំងណាស់ កាន់តែអ្នករកលេសការពារទង្វើរបស់គេយ៉ាងណា គេនឹងយកអ្នកមកធ្វើជាប្រយោជន៍កាន់ តែច្រើន។ ការស្រឡាញ់គេខ្លាំងពេកគឺជារឿងដែលគ្មានថ្ងៃប្រែប្រួល តែការស្រឡាញ់គ្នាដោយមិនលំអៀងគឺជាជារឿង ជានិរន្តន៍ ហើយក៏ជាគ្រឿងផ្សំសំខាន់បំផុតសម្រាប់ការស្រឡាញ់ដែលគ្មានលក្ខខណ្ឌ និងក្តីស្រឡាញ់ដែលមិនសាប សូន្យ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T