Dortmund ចាញ់ Lazio ស្ពឹកមុខ ខណៈ Chelsea បានត្រឹមស្មើក្នុងដី ជាមួយ Sevilla (មានវីដេអូ)

//s9.kh1.co/1f/1fe2d3bd07faa931ae2b737984cd333fd0c92153.jpg
កីទ្បា

 ២១-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

លទ្ធផល ក្នុងពូល E និង​ពូល F ក្នុងប្រកួតបើកឆាកព្រឹត្តិការណ៍ Champions League កាលពីយប់មិញ

បរទេស៖ ការប្រកួតពានរង្វាន់ក្លិបអាជីពលំដាប់ទី១នៅទ្វីបអឺរ៉ុប ព្រឹត្តិការណ៍ UEFA Champions League រដូវកាល២០២០/២១ បានចាប់ផ្ដើមប្រកួតកាលពីរាត្រីថ្ងៃអង្គារ ទី២០ ខែតុលា ម្សិលមិញនេះ។ ក្នុងនោះដែរប្រកួតបើកឆាក ក្នុងពូល F ក្រុមជើងខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund បានបរាជ័យយ៉ាងធ្ងន់ក ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Lazio ដោយលទ្ធផល៣ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣គ្រាប់របស់ Lazio រកបានដោយខ្សែប្រយុទ្ធ Ciro Immobile និងការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់អ្នកចាំទីក្រុមភ្ញៀវកីឡាករ Marwin Hitz ខណៈ១គ្រាប់ទៀតសម្រេចទីដោយខ្សែបម្រើ Jean-Daniel Akpa-Akpro

https://s9.kh1.co/__image/w=650,h=433,q=100/29/29ffb6f97f557e6348a869bb95849bf0eb47e448.png

ដោយឡែក១គ្រាប់របស់ Dortmund ធ្វើបានដោយខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងកូដ Erling Haaland។ គួរបញ្ជាក់ដែរថា នៅក្នុងពូល F នេះ Club Brugge ជាក្រុមដែលកំពុងឈរកំពូលតារាងអសន្ន ក្រោយយកឈ្នះ Zenit ក្រៅដី ២-១ កាលពីយប់មិញដែរនោះ មាន៣ពិន្ទុស្មើគ្នា ជាមួយនឹងក្រុម Lazio ។

តារាងពិន្ទុពូល F
តារាងពិន្ទុពូល F

ក្រឡេកទៅមើលពូល E ឯណោះវិញ ក្រុមតោខៀវ Chelsea បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ជាមួយក្រុមភ្ញៀវ Sevilla ក្រោយចប់៩០នាទីក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបាននោះទេ ដោយបញ្ចប់ទៅក្នុងលទ្ធផល០ទល់នឹង០។

https://s9.kh1.co/__image/w=650,h=434,q=100/44/4447966974cb32c900d9fc09d1df21bd078cbe79.png

ខណៈ១គូទៀត រវាងក្រុម Rennes និង ក្រុម FC  Krasnodar ដែលស្ថិតក្នុងពូល E ដែរនោះ កាលពីយប់មិញ ក៏បញ្ចប់ទៅដោយចែកគ្នាម្នាក់១ពិន្ទុផងដែរ ពោលគឺស្មើគ្នា១ទល់នឹង១។ ក្នុងនោះកីឡាករ Sehrou Guirassy ជាអ្នករកគ្រាប់បាល់ឲ្យក្រុម Rennes តាមរយៈការទាត់បាល់ប៉េណាល់ទី។ ចំណែកឯ១គ្រាប់របស់ក្រុម Krasnodar ធ្វើបានដោយកីឡាករ Cristian Ramirez ៕

តារាងពិន្ទុពូល E
តារាងពិន្ទុពូល E
វីដេអូ Highlights រវាង​ Chelsea ទល់នឹង Sevilla
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T