កាន់តែអាឡោះអាល័យ ក្រោយបានជ្រាបប្រវត្តិតស៊ូ Chef រិទ្ធី

//s9.kh1.co/51/510e12d2709f726405f22804c67ef3315aee374d.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ងាកទៅមើលជីវប្រវត្តិរបស់ លោក ស៊ី សោភ័ណ្ឌឬទ្ធី ពិតជាមិនធម្មតា ដែលលោក បានខិតខំសាងកេរ្ត៍ឈ្មោះ តាំងពីចំណុចសូន្យរហូតដល់សព្វថ្ងៃ។ ជាពិសេស ទម្រាំមានឈ្មោះជាចុងភៅដ៏ល្បីប្រចាំស្រុកខ្មែរ លោក ឬទ្ធី បានផ្ដើមចេញពីតួនាទីតូចតាច ។

ភ្នំពេញ៖ កាលពីយប់មិញ បានផ្ទុះរឿងរ៉ាវដ៏តក់ស្លុតយ៉ាងខ្លាំង អំពីមរណភាពរបស់ គណ:កម្មការដ៏ឆ្នើមក្នុងកម្មវិធី Masterchef Khmer លោក ស៊ឺ សោភ័ណ្ឌរិទ្ធី ដែលប្រិយមិត្តរាល់គ្នា និយមហៅថា Chief ឬទ្ធី ធ្វើឲ្យមហាជនរាល់គ្នា សឹងតែមិនចង់ជឿ​គ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មរណភាពរបស់ Chief ដ៏ឆ្នើមរូបនេះ មិនត្រឹមតែបន្សល់ទុកភាពសោកសៅដល់ក្រុមគ្រួសារសាច់ញាតិនោះទេ ប៉ុន្តែ បានធ្វើឲ្យហ្វេនៗជាច្រើនសោកស្ដាយយ៉ាងខ្លាំង ដែលបាត់បង់ធនធានមនុស្សដ៏មានតម្លៃ ប្រកដដោយជំនាញវិជ្ជាជីវៈផ្នែកម្ហូបអាហារយ៉ាងច្បាស់លាស់បែបនេះ។

បន្ថែមពីនេះ បើបកត្រឡប់ក្រោយ ងាកទៅមើលជីវប្រវត្តិរបស់ លោក ស៊ឺ សោភ័ណ្ឌឬទ្ធី ពិតជាមិនធម្មតា ដែលលោក បានខិតខំសាងកេរ្ត៍ឈ្មោះ តាំងពីចំណុចសូន្យរហូតដល់សព្វថ្ងៃ។ ក្រោយរៀនចប់វិទ្យាល័យ លោកចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិស័យម្ហូបអាហារ និងមានក្ដីស្រមៃចង់ក្លាយជាប្រធានចុងភៅមួយ ដ៏ធំនៅសណ្ឋាគារធំៗ ឬលំដាប់ផ្កាយ។

ជាពិសេស ទម្រាំមានឈ្មោះជាចុងភៅដ៏ល្បីប្រចាំស្រុកខ្មែរ លោក រិទ្ធី បានផ្ដើមចេញពីតួនាទីតូចតាច ពីអ្នក បកបង្គា ធ្វើស្រកាត្រី ហាន់ត្រី ហាន់សាច់ រហូតដល់មានការខិតខំតស៊ូ ជាប់ជាចុងភៅប្រចាំភោជនីយដ្ឋានល្បីៗជាច្រើនកន្លែង និងធ្វើឲ្យអ្នករាល់គ្នា ទទួលស្គាល់រូបលោក ជាមេចុងភៅដ៏ឆ្នើមបែបនេះ ព្រមទាំងយោងតាមបទពិសោធន៍ជាចុងភៅរយៈពេល២៥ឆ្នាំ អមដោយសមត្ថភាព ទើបបណ្ដាលឲ្យ Chef រិទ្ធី ជាប់ជាគណៈកម្មការក្នុងកម្មវិធីល្បីលំដាប់ពិភពលោក Masterchef Khmer តែម្ដង។

លើសពីនេះ ក្រោយបានតំណែងជា គណៈកម្មការ  Masterchef Khmer រូបលោក ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែអត្តចរិត និងការណែនាំដល់បេក្ខជននីមួយៗពិតជាធ្វើឡើងយ៉ាងម៉ត់ចត់តែម្ដង។ ប៉ុន្តែ ទីបំផុត វត្តមានរបស់ធនធានមនុស្សដ៏មានតម្លៃរូបនេះ បានរលាយបាត់បង់ជីវិត ផុតដង្ហើមព្រោះជំងឺ ក្រិនថ្លើម និង របេងសួត បន្សល់ភាពក្រៀមក្រំយ៉ាងខ្លាំង៕

ប្រភព៖ Business Cambodia

 Chief ឬទ្ធី 
 Chief ឬទ្ធី 
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី
 Chief ឬទ្ធី ធ្លាក់ខ្លួនស្គម 
 Chief ឬទ្ធី ធ្លាក់ខ្លួនស្គម 
 Chief ឬទ្ធី បានស្លាប់
 Chief ឬទ្ធី បានស្លាប់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T