ក្រោយប្រកាសឈរឈ្មោះជាប្រធានាធិបតី Kanye West រកបានអ្នកដែលនឹងបោះឆ្នាតជូនលោក ១២នាក់ហើយ

//s9.kh1.co/38/3828199e6ce5fb9a3dfe874c2be66b4bbcc5cd6a.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ការបោះឆ្នោតជ្រើសរើសប្រធានាតិបតីរបស់ប្រទេសអាមេរិកបានខិតជិតមកដល់ហើយ ដោយ Kanye West រកបានមនុស្ស១២នាក់ហើយ​ ដែលនឹងបោះឆ្នោតជូនលោកនៅពេលខាងមុខដ៏ខ្លីនេះ។

អាមេរិក៖ តារាចម្រៀងរ៉េបស្បែកខ្មៅ Kanye West មានជំនឿយ៉ាងមុតមាំចំពោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅពេលខាងមុខនេះ ដោយលោកបាននិយាយថាមានមនុស្ស១២នាក់ហើយ​ ដែលប្រាកដជាបោះឆ្នោតឲ្យរូបលោកនោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានបានចេញផ្សាយពាណិជ្ជកម្មមួយផ្សេងទៀត សម្រាប់យុទ្ធនាការឃោសនារបស់លោក សម្រាប់ការជ្រើសរើសប្រធានាធិបតីនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយលោកមានជំនឿចិត្តខ្លាំងថា បុគ្គល១២នាក់ នឹងបោះឆ្នោតឲ្យរូបលោក ដែលមានឈ្មោះ Michael Vaughn  Chukwuebuka  Emily Davey  Christina  Seth Justin Joshua Aiden De Marien Mary

យ៉ាងណាមិញ ក្រៅពីបុគ្គលទាំង១២នាក់នេះ ក៏មានយុវជនជំទង់ៗជាច្រើននាក់ទៀតដែរ ដែលពួកគេអាចនឹងសម្រេចចិត្តបោះឆ្នោតជូនលោក Kanye West ដើម្បីឲ្យតារាចម្រៀងរូបនេះ អាចក្លាយទៅជាប្រធានាតិបតីពិតរបស់ ប្រទេសអាមេរិកផងដែរ៕

សូមចូលមើលរូបភាពនិង​ រូបភាពខាងក្រោម៖

Kanye West
Kanye West
Kanye West
Kanye West
Kanye West
Kanye West
Kanye West
Kanye West
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T