ខួបស្រលាញ់គ្នា៤ឆ្នាំ សុខ សោម៉ាវត្តី ត្រូវគូស្នេហ៍ Surprise ចិញ្ចៀនឡើងប្រណីត

//s9.kh1.co/0b/0bd8b4ce8b5d1dc3cac10b280573fe42b8112b79.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ខួប ៤ឆ្នាំ នៃទំនាក់ទំនាក់ស្នេហា ឆ្នាំនេះ របស់ តារាស្រី សុខ សោម៉ាវត្តី និង គូស្នេហ៍ កាន់តែមានភាពល្អូកល្អើនខ្លាំងឡើង​ ជាពិសេស នាងថែមទាំងមានភាពភ្ញាក់ផ្អើល ក្រោយពេល គូស្នេហ៍ខ្លួន បានជូនកាដូយ៉ាងពិសេស ដែលជាចិញ្ចៀនគូស្នេហ៍ដ៏ប្រណីត បែបនេះ។

ភ្នំពេញ៖ ចាប់តាំងពីទំនាក់ទំនងស្នេហាក្រោយ តារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី កាន់តែមានការយល់ចិត្ត ក៏ដូចជាបានបង្ហាញពីភាពផ្អែមល្ហែម មិនចេះដាច់ ជាមួយនឹងគូស្នេហ៍ ដែលធ្វើឲ្យអ្នកទស្សនាជាច្រើន កាន់តែរីករាយដោយបានឃើញពីក្ដីសុខរបស់អ្នកទាំងពីរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស នៅក្នុងថ្ងៃខួប ៤ ឆ្នាំ នៃការសាងស្នេហ៍របស់អ្នកទាំងពីរ តារាស្រីរូបនេះ ក៏បានបង្ហាញសារដ៏ស្វីត និងមានអត្ថន័យយ៉ាងខ្លាំង ពីក្ដីសុខរបស់អ្នកទាំងពីរ ដែលបានកាន់ដៃគ្នា និងបានឆ្លងឧបសគ្គរួមគ្នា ពោរពេញដោយស្នាមញញឹម ថែមទៀតផង។ 

លើសពីនេះទៅទៀត នៅក្នុងថ្ងៃតែមួយនេះ ស្រាប់តែ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលគូស្នេហ៍របស់នាង បាន Surprise កាដូដ៏ពិសេស ដែលជាចិញ្ចៀនគូស្នេហ៍ដ៏ប្រណីត ព្រមទាំងបានពាក់រួមគ្នា បង្អួតពីទិដ្ឋភាពដ៏រ៉ូមែនទិក ពេលកំពុងតែញ៉ាំអាហារពេលល្ងាចជាមួយគ្នា ដើម្បីជប់លៀងឆ្លងខួប ៤ ឆ្នាំ របស់អ្នកទាំងពីរ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី 
សុខ សោម៉ាវត្តី និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
ចិញ្ចៀនគូស្នេហ៍ របស់  សុខ សោម៉ាវត្តី និង គូស្នេហ៍

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T