ដូចជាលឿនពេកហើយ! ពាក់កណ្ដាលនៃមនុស្សក្នុងឆ្នាំ២០២៥ នឹងបាត់បង់ការងារ ដោយសារតែម៉ាស៊ីនដណ្ដើមកាន់កាប់

//s9.kh1.co/d9/d9f8067dc043716c848acd1d87bbbdf72f73adc3.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ជំងឺរាតត្បាតសកលបានពន្លឿនការអនុម័តបច្ចេកវិទ្យាថ្មីៗ ខណៈដែលក្រុមហ៊ុននានាព្យាយាមកាត់បន្ថយ និងអនុវត្តវិធីថ្មីនៃការងារ។

បរទេស៖ របាយការណ៍ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានព្យាការណ៍ថា ពាក់កណ្ដាលនៃការងារទាំងអស់នឹងត្រូវបានគ្រប់គ្រងដោយម៉ាស៊ីន នៅឆ្នាំ២០២៥ សម្រាប់ការផ្លាស់ប្ដូរដែលទំនងជាធ្វើឲ្យមានវិសមភាពកាន់តែខ្លាំងឡើង។ ក្រុមអ្នកវិភាគបាននិយាយថា បដិវត្តមនុស្សយន្តនឹងបង្កើតការងារចំនួន៩៧លានកន្លែង នៅទូទាំងពិភពលោក ប៉ុន្តែវានឹងផ្ដល់គុណវិបត្តិ មកឲ្យមនុស្សនៅក្នុងសហគមន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

WEF បានបន្ថែមទៀតថា ការងារធម្មតាឬការងារដោយដៃនៅក្នុងការគ្រប់គ្រងនិងដំណើរការទិន្នន័យ គឺភាគច្រើនត្រូវគំរាមកំហែងដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ប៉ុន្តែគេបានលើកឡើងថា ការងារថ្មីនឹងលេចឡើងនៅក្នុងការយកចិត្តទុកដាក់ ទិន្នន័យធំៗ និងសេដ្ឋកិច្ចបៃតង។

ម៉ាស៊ីននឹងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សកាន់តែច្រើន នៅពេលខាងមុខ
ម៉ាស៊ីននឹងកាត់បន្ថយកម្លាំងពលកម្មរបស់មនុស្សកាន់តែច្រើន នៅពេលខាងមុខ

និយោជកជាង៥០ភាគរយដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេរំពឹងថា នឹងពន្លឿនប្រព័ន្ធស្វ័យប្រវត្តិកម្មនៃតួនាទីមួយចំនួននៅក្នុងក្រុមហ៊ុនរបស់ពួកគេ ខណៈ៤៣ភាគរយយល់ថា ពួកគេទំនងជានឹងកាត់បន្ថយការងារ ដោយសារបច្ចេកវិទ្យា។

WEF បាននិយាយថា ជំងឺរាតត្បាតសកលបានពន្លឿនការអនុម័តបច្ចេកវិទ្យាថ្មីៗ ខណៈដែលក្រុមហ៊ុននានាព្យាយាមកាត់បន្ថយ និងអនុវត្តវិធីថ្មីនៃការងារ។ ប៉ុន្តែបញ្ហានេះបានព្រមានកម្មករនៅពេលនេះ ឲ្យប្រឈមមុខនឹងការគំរាមកំហែងទ្វេដង ពីការពន្លឿនប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែជំងឺកូវីដ-១៩៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T