គ្រាប់ចុងក្រោយ Rashford ស៊ុតកាច់ល្អណាស់! បិសាចលើកទ័ពទៅយកឈ្នះ យក្សបារាំងដល់ក្នុងដី ២-១ (មានវីដេអូ)

//s9.kh1.co/b3/b3c1e006e1b0e923be90e03ab1bcb24f49cde689.jpg
កីទ្បា

 ២១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man UTD យកឈ្នះ PSG ក្រៅដី ២-១

បារាំង៖ ក្នុងការប្រកួតបើកឆាកពូល H ព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ ក្រុមបិសាចក្រហម Manchester United ធ្វើបានយ៉ាងល្អ ដោយទៅយកឈ្នះ​ ក្លិប Paris Saint-Germain ដល់ទឹកដី Parc des Princes ក្នុងលទ្ធផល២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/3b/3bac3ff270423a50a12616082792c9f9261f03bd.png

បើមើលទៅលើស្ថិតិនៃការប្រកួតឃើញថា ក្រុមទាំងពីរមានឱកាសម្រុកស្មើគ្នា ពោលក្រុមម្ចាស់ផ្ទះ PSG ស៊ុតបាន១០ជើង ចំគោលដៅ៤ដង ចំណែកឯក្រុម Man UTD ស៊ុតបាន១០ជើងដូចគ្នា ចំគោលដៅ៥ដង។

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមភ្ញៀវជាអ្នកបើកគណនីនាំមុខមុននៅនាទីទី២៤ ដែលជាការស៊ុតប៉េណាល់ទីរបស់ខ្សែបម្រើ Bruno Fernandes ខណៈលទ្ធផល០ទល់នឹង១នេះ រក្សាដល់បញ្ចប់តង់ទី១។ លុះឈានចូលដល់តង់ទី២ នៅនាទីទី៥៥ ក្រុម PSG ក៏មានឱកាសតាមស្មើ ដែលជាការភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធកក្រុម Man UDT កីឡាករ Anthony Martial

Bruno Fernandes ពាក់លេខ១៨
Bruno Fernandes ពាក់លេខ១៨

យ៉ាងណាមិញ ប្រកួតលើកនេះ ក៏មិនខុសពីការប្រកួតវគ្គ១៦ក្រុមកាលពីរដូវកាល២០១៨/១៩ ផងដែរ ដោយកាលនោះខ្សែប្រយុទ្ធ Marcus Rashford ស៊ុតបាល់ប៉េណាល់ទីចុងម៉ោង ជួយ Man UTD  ទម្លាក់ PSG ឡើងទៅវគ្គ៨ក្រុម ហើយកាលពីយប់មិញនេះ ជើងស៊ុតជម្រើសជាតិអង់គ្លេស នៅតែធ្វើឲ្យក្រុមយក្សបារាំង ទឹកភ្នែកចុងម៉ោងដដែល ដោយរូបគេបានសម្រេចទី តាមរយៈការស៊ុតកាច់យ៉ាងល្អ នៅនាទីទី៨៧ ធានា៣ពិន្ទុឲ្យក្រុមបិសាចក្រហមតែម្ដង។

  ខ្សែប្រយុទ្ធ Marcus Rashford
  ខ្សែប្រយុទ្ធ Marcus Rashford

តាមរយៈលទ្ធផលខាងលើ បានជួយក្រុម Man UTD ឡើងមកឈេរលេខ១ ក្នុងពូល H ជាបណ្ដោះអាសន្ន មាន៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ RB Leipzig ដែលយកឈ្នះក្រុម Istanbul Basakshir ២-០ ក្នុងទឹកដីរបស់ខ្លួន កាលពីយប់មិញដែរនោះ។

តារាងពិន្ទុពូល H
តារាងពិន្ទុពូល H

គួរបញ្ជាក់ដែរថា ជ័យជម្នះកាលពីយប់មិញ ជាការឈ្នះចំនួន១០ប្រកួតក្រៅដីជាប់ៗគ្នារបស់ក្រុម Man UTD ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប៕

បើចង់ឃើញការស៊ុតបញ្ចូលទីជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T