ទាហានអ៊ីស្រាអែល រកឃើញរូងក្រោមដីរាប់ពាន់ម៉ែត្រ ដែល​គេលួចជីកចេញតំបន់ហ្គាហ្សា

//s9.kh1.co/42/42e7e6d50056c75f33149ad4344e6dd0b5cd885d.jpg
សង្គម

 ២១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពី​ថ្ងៃអង្គារម្សិលមិញនេះ ទាហាន​អ៊ីស្រាអែលបានប្រើឧបករណ៍ចាប់សញ្ញានៅក្រោមដី និងបានរកឃើញរូងក្រោមដីថ្មីមួយប្រវែងប្រមាណ ៦៥គីឡូម៉ែត្រ ដែលគេជីកចេញពីតំបន់ហ្គាហ្សា

យេរូសាឡឹម៖ កាលពី​ថ្ងៃអង្គារម្សិលមិញនេះ ទាហាន​អ៊ីស្រាអែលបានប្រើឧបករណ៍ចាប់សញ្ញានៅក្រោមដី និងបានរកឃើញរូងក្រោមដីថ្មីមួយប្រវែង ៦៥គីឡូម៉ែត្រ ដែលគេជីកចេញពីតំបន់ហ្គាហ្សា ចូលមកតំបន់​ភាគខាងត្បូងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយប្រកាសដំណឹងនេះបានតែបន្តិច ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា បានបាញ់រ៉ុក្កែតមួយគ្រាប់សំដៅមកទឹកដីអ៊ីស្រាអែល ប៉ុន្តែត្រូវបានចាប់ស្ទាក់ដោយប្រព័ន្ធការពារដែនអាកាស Iron Dome ។ ហើយដើម្បីជាការឆ្លើយតបទៅវិញ អ៊ីស្រាអែលបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ទៅវាយប្រហារទីតាំងក្រុមហាម៉ាសមួយ ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា។

ប៉ាឡេស្ទីនបានប្រើប្រាស់រូងក្រោមដីជាច្រើន ដើម្បីរត់ពន្ធទំនិញពាណិជ្ជកម្មគ្រប់ប្រភេទទៅកាន់ហ្គាហ្សា ក៏ដូចជានាំយកអាវុធសម្រាប់ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស និងក្រុមដទៃទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានប្រើប្រាស់រូងក្រោមដីនេះ ដើម្បី​បើកការវាយប្រហារនៅខាងក្នុងទឹកដីអ៊ីស្រាអែលផងដែរ។

គួរជម្រាបដែរថា អ៊ីស្រាអែលនិងក្រុមហាម៉ាសបានធ្វើសង្រ្គាមទ្រង់ទ្រាយធំចុងក្រោយក្នុងឆ្នាំ២០១៤ ​រួមទាំង​ការប្រយុទ្ធគ្នាឆ្លងព្រំដែនតូចៗរាប់សិបលើក​ទៀត។ ហើយចាប់តាំងពីសង្គ្រាមឆ្នាំ២០១៤ រហូតមកដល់ពេលនេះ ទាហានអ៊ីស្រាអែលបានរកឃើញ​រូងក្រោមដីប្រមាណ ២០កន្លែងផ្សេងៗគ្នា៕

កងទ័ពអ៊ីស្រាអែលត្រៀម រៀបចំខួង​ចូលរូងក្រោមដី
កងទ័ពអ៊ីស្រាអែលត្រៀម រៀបចំខួង​ចូលរូងក្រោមដី
កងទ័ពអ៊ីស្រាអែលត្រៀម ​កំពុងខួងចូលកម្ទេចរូងក្រោមដី
កងទ័ពអ៊ីស្រាអែលត្រៀម ​កំពុងខួងចូលកម្ទេចរូងក្រោមដី
រូងក្រោមដីដែលជីកចេញតំបន់ហ្គាហ្សា ចូលក្នុងទីកដីអ៊ីស្រាអែល
រូងក្រោមដីដែលជីកចេញតំបន់ហ្គាហ្សា ចូលក្នុងទីកដីអ៊ីស្រាអែល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T