គ្រាប់ទី២ De Jong ចុចបាល់ឲ្យ Fati ស៊ុតស្អាតណាស់! Barca លត់ក្លិបមកពីហុងហ្គារី៥-១ក្នុងវគ្គចែកពូល​ UCL យប់មិញ (មានវីដេអូ)

//s9.kh1.co/7f/7f345d0e05a0328a669fc9999ea55e2ebea9ec82.jpg
កីទ្បា

 ២១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្លិប Barcelona រកបាន៣ពិន្ទុក្នុងដីនៃការប្រកួតវគ្គចែកពូល UCL យប់មិញក្រោយយកឈ្នះក្លិបមកពីហុងហ្គារី Ferencvaros ដោយលទ្ធផល៥ទល់នឹង១

អេស៉្បាញ៖ សម្រាប់ការប្រកួតបើកឆាកវគ្គចែកពូលពានរង្វាន់ UEFA Champions League យប់មិញនេះ ក្លិបអ្នកមានបុណ្យ Barcelona រកបាន៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយយកឈ្នះក្លិបមកពីប្រទេសហុងហ្គារី Ferencvaros ដោយលទ្ធផល៥ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Barcelona 
ក្រុមកីឡាកររបស់ក្លិប Barcelona 

កីឡាករប្រធានក្រុម Lionel Messi ជាអ្នករកបានមួយគ្រាប់មុនគេ ដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី២៧ ក្រោយរូបគេត្រូវបានខ្សែការពាររបស់ក្លិប Ferencvaros ទាក់ជើងឲ្យដួលក្នុងតំបន់គ្រោះថ្នាក់។ ចូលដល់នាទីទី៤២ តារាវ័យ១៧ឆ្នាំ Ansu Fati រកបានគ្រាប់ទី២ឲ្យ Barca ក្រោមការចុចបាល់ឲ្យ រំលងខ្សែការពារយ៉ាងស្អាតពីសំណាក់កីឡាករ Frenkie de Jong

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ចូលដល់តង់ទី២ Barcelona រកបាន៣គ្រាប់បន្ថែមទៀត បើទោះបីជាកីឡាករ Gerard Pique ទទួលបានកាតក្រហមក៏ដោយ។ ៣គ្រាប់នោះដែររកបានដោយកីឡាករ Philippe Coutinho, Pedri និង Ousmane Dembele។ ជាមួយគ្នានេះដែរ Ferencvaros ក៏មានឱកាសតាមពីក្រោយមួយគ្រាប់ផងដែរ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Ihor Kharatin

ក្រុមកីឡាកររបស់ក្លិប Barcelona 
ក្រុមកីឡាកររបស់ក្លិប Barcelona 

យោងតាមលទ្ធផលនេះ Barcelona ឈរនៅកំពូលតារាងពូល G មានបីពិន្ទុស្មើនឹងក្លិប Juventus ដែលទើបនឹងឈ្នះក្លិប Dynamo Kyiv ដោយលទ្ធផល២ទល់នឹង០កាលពីយប់មិញដែរនោះ៕

វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T