ក្មេងប្រុសចិនម្នាក់នេះ អាយុទើប១៤ឆ្នាំសោះ តែកម្ពស់វិញរហូតដល់ទៅ២.២១ម៉ែត្រ (មានវីដេអូ)

//s9.kh1.co/c4/c45fc5789712768da76f238f150a9a14575f1659.jpg
សង្គម

 ២១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្មេងប្រុសម្នាក់ឈ្មោះថា Ren Keyu អាយុ១៤ឆ្នាំ និងមកពីភាគនិរតីនៃខេត្ត Sichuan បានកំពុងមានកម្ពស់រហូតដល់ទៅ២.២១ម៉ែត្រឯណោះ ដែលជាកម្ពស់ខុសពីក្មេងទូទៅ។

ចិន៖ ក្មេងប្រុសម្នាក់ឈ្មោះថា Ren Keyu អាយុ១៤ឆ្នាំ និងមកពីភាគនិរតីនៃខេត្ត Sichuan បានកំពុងមានកម្ពស់រហូតដល់ទៅ២.២១ម៉ែត្រឯណោះ ដែលជាកម្ពស់ខុសពីក្មេងទូទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់ក្មេងប្រុស Ren Keyu បានប្រាប់ប្រភពសារព័ត៌មាន Red Star News ឲ្យដឹងថា រូបគេផ្ទាល់មានកម្ពស់ចំនួន២.០៦ម៉ែត្រ នៅពេលដែលស្ថិតក្នុងអាយុ១១ឆ្នាំ។ ហើយសព្វថ្ងៃនេះ គ្រូបង្រៀន ត្រូវប្រើតុនិងកៅអីសម្រាប់ឈរពីលើ ដើម្បីវាស់ទំហំខ្លួន កាត់ឯកសណ្ឋានសាលាឲ្យគេផងដែរ។ ទន្ទឹមនឹងនេះ គេក៏បានជួបប្រទះនូវផលពិបាកជាខ្លាំង រាល់ពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងទៅសួនកម្សាន្តម្ដងៗ ដោយសារតែកម្ពស់ខ្ពស់ខ្លាំងពេក។ ដំបូងឡើយ គេមានការខ្វល់ខ្វាយជាខ្លាំងអំពីការគិតរបស់មនុស្សជុំវិញខ្លួន តែក្រោយពីបានពិភាក្សាជាមួយគ្រូបង្រៀនរួចមក គ្រប់យ៉ាងក៏ល្អប្រសើរឡើងវិញ។

យ៉ាងណាមិញ ក្មេងប្រុស Ren Keyu មិនមានជំងឺអ្វី ដែលបណ្ដាលឲ្យមានកម្ពស់លូតខុសប្រក្រតីឡើយ ដោយគ្រូពេទ្យបានជឿជាក់ថា គេអាចរងឥទ្ធិពលពីឪពុកម្ដាយ ឬជីដូនជីតា ដែលមានកម្ពស់លើសពីប្រមាណ១.៨២ម៉ែត្រប៉ុណ្ណោះ ហើយកម្ពស់របស់គេនឹងបន្ដលូតទៀតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
  ក្មេងប្រុស Ren Keyu
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T