រាជធានីភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ ដែលដកថយពីសង្វៀនតន្ត្រី ដោយសាររបួសស្នាមធ្ងន់ធ្ងរ ពៅ បញ្ញាពេជ្រ បានចាប់ផ្តើមហាត់ច្រៀងឡើងវិញ ហើយបន្ទាប់ពីសម្រាកព្យាបាលអស់ជាច្រើនឆ្នាំ ហើយការចាប់ផ្តើមលេចមុខជាថ្មីនេះ ត្រូវបាននាងបង្ហើរសំនៀងក្រអែមក្រអួន តាមរយៈបណ្តាញផ្សព្វផ្សាយហ្វេសប៊ុក កាលពីដើមខែឧសភា ២០១៣ កន្លងមក បង្កឱ្យមានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីស្រទាប់មហាជន និងអ្នកស្នេហាវិស័យសិល្បៈចម្រៀង ជាពិសេសអ្នកគាំទ្រនាងតែម្តង ។

ជាការឆ្លើយតបទៅនឹងអ្នកគាំទ្រទឹក ដមសំឡេងរបស់នាង កញ្ញាពៅ បញ្ញាពេជ្រ បានច្រៀងដោយគ្មានភ្លេង (ច្រៀងគោក) គឺបទ «សង្ឃឹមថ្ងៃមួយ... និង... សំបុត្រក្រោមខ្នើយ» ។ កញ្ញាពៅ បញ្ញាពេជ្រ បានមានប្រសាសន៍ថា «ដើម្បីបំពេញតាមសំណូមពរ ដល់បងប្អូនទាំងអស់ដែលតែងតែចង់ ស្តាប់សំឡេងនាងខ្ញុំថា តើដូចមុនដែរឬទេ? នាងខ្ញុំមិនហ៊ានសន្និដ្ឋានបានទេ តែនាងខ្ញុំ និងព្យាយាមតទៅទៀត ព្រោះក៏ជាលំហាត់ប្រាណមួយដែរ ដូចជាការហាត់បប្រើដង្ហើម ហើយពេលខ្លះ ការច្រៀងលេងក៏ទទួលបាន អារម្មណ៍ស្រស់ស្រាយដែរ សូមអរគុណទោះពេញចិត្តក្តី ឬមិនពេញចិត្តក្តី ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]