ទឹកចិត្តម្ដាយ! ក្រោយលែងលះបែកកូនយូរ អតីតភរិយា Sornram ញញឹមបិទមាត់មិនជិត ពេលបានមកលេងកូន

//s9.kh1.co/05/0567535099c3e16e52e09843e8c3741a4d19c9ed.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ថ្វីត្បិតតែបានមកជួបមុខកូនស្រី យូរៗម្ដងក៏ដោយ តែអតីតភរិយា របស់តារាសម្ដែងប្រុស លោក Sornram នៅតែមានភាពរីករាយនិងក្ដីសុខខ្លាំង ក្រោយពេលបានមកជួបមុខកូនស្រី សារជាថ្មីម្ដងទៀត

ថៃ៖ គឺជារឿងរ៉ាវមួយ ដែលបណ្ដាហ្វេនៗជាច្រើន បានបង្ហាញពីការលើកទឹកចិត្តចំពោះ តារាស្រី Tik Big Brother បន្ទាប់ពីបានលែងលះគ្នាជាផ្លូវការ ជាមួយនឹងអតីតស្វាមី លោក Sornram ខណៈដែលកូនស្រីរបស់អ្នកទាំងពីរ ត្រូវបានចិញ្ចឹមបីបាច់ដោយភាគី ខាងប្រុស ដោយបានបញ្ជាក់ថា មិនបានរារាំងម្ដាយកូនអ្នកទាំងពីរ មិនឲ្យជួបគ្នានោះទេ ដោយបានអនុញ្ញាត ឲ្យអតីតភរិយា បានជួបមកកូនស្រី ចំនួនពីរដងក្នុងមួយខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតដល់ពេលថ្មីៗនេះ Tik Big Brother ក៏បានមកជួបមុខកូនស្រីរបស់ខ្លួនសាជាថ្មីម្ដងទៀត ដោយបានបង្ហោះឃ្លីបវីដេអូ លេងជាមួយ កូនស្រីយ៉ាងរីករាយ ប្រកបដោយក្ដីស្រលាញ់ និងបានធ្វើឲ្យកូនស្រីតូចរបស់នាងរូបនេះ កាន់តែមានភាពកក់ក្ដៅពីម្ដាយរបស់ខ្លួន ថែមទៀតផង។ 

លើសពីនេះទៀត អតីតភរិយា របស់ លោក Sornram រូបនេះ ក៏បានរៀបរាប់នៅក្នុងសារបង្ហោះ ដល់កូនស្រីជាទីស្រឡាញ់របស់នាង ដែលបានបញ្ជាក់ថា កូនស្រីតូចរបស់នាងគឺជា របស់ដ៏មានល្អបំផុតក្នុងជីវិតនាង។ ថ្ងៃនេះដែរ ម្ដាយមានស្នាមញញឹម មិនមានទឹកភ្នែកនោះទេ។ ជាពិសេស នាងក៏បានអរគុណ ចំពោះអតីតស្វាមីរបស់នាង ចំពោះការលើកទឹកចិត្ត សេចក្តីស្រលាញ់មេត្តា ករុណា និងបានអរគុណដល់សង្គម ដែលបានផ្តល់ឱកាស និងអភ័យទោសដល់នាង ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Tik Big Brother 
Tik Big Brother 
Sornram និង អតីតភរិយា ព្រមទាំងកូនស្រី
Sornram និង អតីតភរិយា ព្រមទាំងកូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Sornram និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Tik Big Brother និង កូនស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T