ក្នុងថ្ងៃខួបស្នេហា ៤ឆ្នាំ សុខ សោម៉ាវត្តី បានទទួលកាដូ​​ចិញ្ចៀន ពីគូស្នេហ៍ សង្ស័យតែមានដំណឹងល្អឆាប់ៗទេមើលទៅ!

//s9.kh1.co/ff/ff6d3f326f2ea47812e99d0bb35527075b4362a0.jpg
នារី

 ២១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សុខ សោម៉ាវត្តី ទទួលបានកាដូចិញ្ចៀនពីគូស្នេហ៍ក្នុងថ្ងៃខួប៤ឆ្នាំ សង្ស័យតែមានដំណឹងល្អឆាប់នេះទេមើលទៅ.....

ភ្នំពេញ៖ ពិធីការិនី និងតារាសម្ដែងមេម៉ាយកូនមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននាពេលបច្ចុប្បន្នយើងនេះ គឺអ្នកនាង សុខ សោម៉ាវត្តី អ្នកនាងជាសិល្បករមួយរូបដែលពោរពេញទៅដោយទេពកោសល្យនិងរូបសម្រស់ស្រល់ស្អាតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយើងងាកមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាម្នាក់ ដែលជាកីឡាបាល់ទាត់ដ៏ល្បីឈ្មោះមួយរូប ហើយជារឿយៗអ្នកទាំងពីរតែងតែបង្ហាញភាពរ៉ូមែនទិកឱ្យគ្នាទៅវិញទៅមកធ្វើឱ្យហ្វេនៗលួចច្រណែនមិនស្ទើរនោះទេ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ គឺជាថ្ងៃខួបស្រលាញ់គ្នាបាន៤ឆ្នាំ នៅក្នុងឱកាសនោះដែរ គូស្នេហ៍របស់អ្នកនាងបានជូនកាដូជាចិញ្ជៀនគូស្នេហ៍មួយគូរយ៉ាងស្រស់ស្អាត។ ក្រោយពេលបានបង្ហាញរូបកាដូនោះហើយក៏ត្រូវបានហ្វេនៗសង្ស័យថា អាចនឹងមានដំណឹងល្អឆាប់ៗ ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ទៀតបានជូនពរអ្នកទាំងពីរឱ្យស្រលាញ់គ្នាជាយូអង្វែងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
  អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
ចិញ្ចៀនគូស្នេហ៍
ចិញ្ចៀនគូស្នេហ៍
  អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
  អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
  អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
  អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍
សុខ សោម៉ាវត្តី
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T