ប្រទេសឥណ្ឌូនេស៊ីរំពឹងថា នឹងក្លាយជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ FIFA U២០ World Cup ឆ្នាំ ២០២១ នាពេលខាងមុខ

//s9.kh1.co/dc/dc8d3b7d4157b8f340c915cc8c2d23a4f7d6d954.jpg
កីទ្បា

 ២១-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Joko Widodo បានរំពឹងថាប្រទេសឥណ្ឌូណេស៊ីនឹងក្លាយជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ FIFA U២០ World Cup ឆ្នាំ ២០២១ ខាងមុខនេះ

ចាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយថាប្រទេសឥណ្ឌូណេស៊ីរំពឹងថា នឹងក្លាយជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ FIFA U២០ World Cup ទាំងក្នុងខែឧសភា និងខែមិថុនាឆ្នាំ ២០២១ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Joko Widodo បាននិយាយសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីតាមវីដេអូនៅ​ថ្ងៃ​អង្គា​រ៏នេះថា "យើងត្រូវតែធ្វើឱ្យប្រាកដថាប្រទេសឥណ្ឌូនេស៊ីបានរៀបចំពិធីសារសុខភាពយ៉ាងតឹងរ៉ឹងដើម្បីឱ្យមានសុវត្ថិភាពបំផុតក្នុងការទស្សនា និងបម្រើជាកន្លែងសម្រាប់ប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ World Cup U២០ ឆ្នាំ ២០២១ ។ នេះគឺជារឿងសំខាន់បំផុត" ។

ក្នុងជំនួបនោះប្រមុខរដ្ឋបានស្នើសុំរបាយការណ៍ពីសមាគមបាល់ទាត់ឥណ្ឌូណេស៊ីអំពីការត្រៀមលក្ខណៈបច្ចេកទេសរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នៅឆ្នាំក្រោយ។

ពហុកីឡដ្ឋានកីឡាសំខាន់ៗសម្រាប់ព្រឹត្តិការណ៍ FIFA U២០ World Cup ឆ្នាំ ២០២១
ពហុកីឡដ្ឋានកីឡាសំខាន់ៗសម្រាប់ព្រឹត្តិការណ៍ FIFA U២០ World Cup ឆ្នាំ ២០២១

លើសពីនេះលោកប្រធានាធិបតី និងអាជ្ញាធរពាក់ព័ន្ធបានពិភាក្សាអំពីការត្រៀមខ្លួននៃពហុកីឡដ្ឋានកីឡាសំខាន់ៗសម្រាប់ព្រឹត្តិការណ៍ដែលនឹងមកដល់នៅក្នុងខេត្ត-រដ្ឋធានីទាំង ៦ គឺរដ្ឋធានីចាកាតា, កោះស៊ូម៉ាត្រាខាងត្បូង, កោះជ្វាខាងលិច, កោះជ្វាកណ្ដាល, កោះជ្វាខាងកើត និងកោះបាលី។

ដើម្បីគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ FIFA U២០ World Cup ឆ្នាំ ២០២១ នេះដែរ លោក Widodo បានចេញសេចក្តីណែនាំរបស់ប្រធានាធិបតីដោយបញ្ជាឱ្យរដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តវិធានការសម្របសម្រួលនិងសមាហរណកម្មក្នុងការរៀបចំព្រឹត្តិការណ៍នាពេលខាងមុខ។

លោកប្រធានាធិបតីក៏បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីស្តីពីការបង្កើតគណៈកម្មាធិការរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA U20 ឥណ្ឌូណេស៊ីទៀតផង៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T