ក្រោយពីមានសន្ទុះគាំទ្រខ្លាំង Tesla បានប្រកាសថាខ្លួនមានគម្រោងក្នុងការចាប់យកទីផ្សារនៅឥណ្ឌាឆ្នាំក្រោយនេះ

//s9.kh1.co/4f/4fa869d8ac6357033404136ce41a9a981f28c4be.jpg
យានជំនិះ

 ២១-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងឆ្នាំ ២០២០ នេះមានអាជីវកម្ម និងជំនួញជាច្រើនត្រូវប្រឈមមុខនឹងហានិភ័យ ដែលត្រូវបាត់បង់នូវប្រាក់ចំណេញ។ ផ្ទុយទៅវិញ វាហាក់ដូចជាពេលមួយដ៏ជោគជ័យសម្រាប់ក្រុមហ៊ុន Tesla Motor របស់ Elon Musk ដែលធ្វើឲ្យលោកអាចហក់ចូល ក្នុងតារាងនៃកំពូលអ្នកមានលំដាប់ពិភពលោកយ៉ាងឆាប់រហ័ស។

នៅក្នុងឆ្នាំ ២០២០ នេះមានអាជីវកម្ម និងជំនួញជាច្រើនត្រូវប្រឈមមុខនឹងហានិភ័យ ដែលត្រូវបាត់បង់នូវប្រាក់ចំណេញ។ ផ្ទុយទៅវិញ វាហាក់ដូចជាពេលមួយដ៏ជោគជ័យសម្រាប់ក្រុមហ៊ុន Tesla Motor របស់ Elon Musk ដែលធ្វើឲ្យលោកអាចហក់ចូលក្នុងតារាងនៃកំពូលអ្នកមានលំដាប់ពិភពលោកយ៉ាងឆាប់រហ័ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Tesla បានកំពុងតែវាយលុកចូលទីផ្សារធំៗ នៅទូទាំងពិភពលោកជាពិសេសទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ Tesla បានប្រកាសថា ខ្លួនកំពុងតែមានគម្រោងក្នុងការចាប់យកទីផ្សារនៅប្រទេសឥណ្ឌានៅឆ្នាំក្រោយនេះផងដែរ។  ប៉ុន្តែអ្នកជំនាញបាននិយាយថា វាអាចមាននូវការលំបាក ឬឧបសគ្គមួយចំនួនសម្រាប់ Tesla ក្នុងការចាប់យកភាពជោគជ័យនៅឥណ្ឌា។ បើទោះបីជាប្រទេសនេះមានបរិមាណប្រជាជនច្រើនក៏ពិតមែន ក៏ប៉ុន្ដែពួកគេនៅមានកត្តាជីវភាព និងប្រាក់ចំណូលនៅទាបនៅឡើយ។ ដូចនេះ វាអាចមានបរិមាណទាបសម្រាប់អ្នកដែលមានសមត្ថភាពនៅក្នុងការ ទិញ និងប្រើប្រាស់នូវរថយន្ដប្រភេទនេះ។

Tesla
Tesla

បន្ថែមទៀតនោះ ឥណ្ឌានៅមានកត្តាមួយទៀត ដែលជាឧបសគ្គសម្រាប់ការប្រើប្រាស់រថយន្ដអគ្គិសនីនោះ គឺបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងចំនួននៃស្ថានីយ៍សាកអគ្គិសនីដែលនៅមានចំនួនតិចនៅឡើយ។

គួរបញ្ជាក់ផងដែរថា បើយោងតាមអ្វីដែលលើកឡើងអំពីឧបសគ្គសម្រាប់ Tesla នៅក្នុងប្រទេសឥណ្ឌានេះ វាអាចជាកត្តាមួយដែលលំបាកសម្រាប់ Tesla ក្នុងការប្រកួតប្រជែងនៅឥណ្ឌា៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T