តើប្រិយមិត្តគិតថា ស្រ្តីក្នុងរូបខាងក្រោមនេះមានអាយុប៉ុន្មាន?

   

ចម្លើយគឺ ៤៤ ឆ្នាំ ។ គាត់មានឈ្មោះថា Mizutani Masako ដែលប្រជាជនប្រទេស ជប៉ុន ចាត់ទុកជាម្ដាយ ដែលស្អាតដាច់គេ ព្រោះថាមុខរបស់គាត់ នៅក្មេងដូចជានារីវ័យ ២៤ ឆ្នាំ ។ គន្លឹះដែលធ្វើឲ្យគាត់នៅក្មេងនោះគឺ ការប្រើឡេថែស្បែក គាត់ចំណាយពេលរាប់ម៉ោង ក្នុងមួយថ្ងៃ ដើម្បីថែរក្សាស្បែករបស់គាត់ឲ្យនៅវ័យក្មេង។

Mizutani Masako ទទួលការសរសើរកាន់ តែច្រើនពេលគាត់បង្ហាញ រូបថតគាត់ដោយមិនមានប្រើម្សៅតុបតែងមុខតាម Internet ។ គាត់បានអះអាងថាទោះ គាត់មិនប្រើម្សៅក៏ស្បែក មុខគាត់នៅតែក្មេង ។ សូមមើលរូបខាងក្រោម ។

ខ្មែរឡូតគិតថាបើកូនទាំងពីរ នាក់របស់គាត់ដើរ ជាមួយគាត់តាមទីសាធារណ ប្រហែលជាគ្មាន អ្នកណាគិតថាគាត់ជាម្ដាយនោះទេ ។

រូបគាត់ដែលអត់មានម្សៅ

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]