អ័ព្ទធ្វើឲ្យឡាន ១៥ គ្រឿង បុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្ស ១៧ នាក់​រង​របួស​នៅកូរ៉េខាងត្បូង

//s9.kh1.co/af/afab2858c70c5cb4ebbbce1c78ca77f631f0d815.jpg
សង្គម

 ២១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យ៉ាងហោយណាស់មានមនុស្សចំនួន ១៧ នាក់បានរងរបួសកាលពីព្រឹកថ្ងៃអង្គារនៅក្នុងគំនររថយន្ដ ១៥ គ្រឿងក្នុងប្រទេសកូរ៉េខាងត្បូង ដែលនេះបណ្តាលមកពីអាកាសធាតុធ្លាក់អ័ព្ទ

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សំដីប៉ូលីសតាមរយៈការរាយការណ៍របស់ថា មានមនុស្ស​ចំនួន ១៧ នាក់បានរងរបួសកាលពីព្រឹកថ្ងៃអង្គារនៅក្នុងគំនររថយន្ដ ១៥ គ្រឿងក្នុងប្រទេសកូរ៉េខាងត្បូង ដែលនេះ​បណ្តាលមកពីអាកាសធាតុធ្លាក់អ័ព្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តដឹកទំនិញ ២៥ តោនមួយគ្រឿងត្រូវបានបុកពីក្រោយដោយរថយន្តដឹកទំនិញ ២៥ តោនផ្សេងទៀត នៅម៉ោងប្រហែល ៥ និង ៥២ នាទីព្រឹកម៉ោងក្នុងស្រុកនៅលើផ្លូវ Seohaean Expressway ក្នុងក្រុង Dangjin ដែលមានចម្ងាយប្រហែល ១២០ គីឡូម៉ែត្រខាងត្បូងរដ្ឋធានីសេអ៊ូល។

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

ការប៉ះទង្គិចនេះពាក់ព័ន្ធនឹងរថយន្តចំនួន ៩ គ្រឿងផ្សេងទៀតដែលបានបើកតាមពីក្រោយរថយន្តដឹកទំនិញដែលមិនបានបន្ថយល្បឿន បើទោះបីជាអាកាសធាតុមានធ្លាក់អ័ព្ទក៏ដោយ។ ចំណែកឯរថយន្ត ៤ គ្រឿងទៀតក៏បានបុកតៗគ្នានៅខាងក្រោយឡានដឹកទំនិញនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នាបែបនេះបណ្តាលឱ្យមានអ្នករងរបួសចំនួន ១៧ នាក់ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីការស្លាប់នោះទេ។ ជាងនេះទៀតក៏បានបង្ករការស្ទះចរាចរណ៍រយៈពេលជាង ៣ ម៉ោងផងដែរដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះ៕

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

ប្រភព៖ The Korea Herald

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T