ឌី សូនីតា ប្រាប់ហេតុផលនេះ ទាំងអួលដើម.ក ខណៈពរពោះជិតគ្រប់ខែមុនរៀបការ (មានវីដេអូ)

//s9.kh1.co/38/386f6c4cfc0d0d4a5cc1735169a5855af3d58d78.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់មហាជនក៏ដូចជាអ្នកគាំទ្រ ឌី សូនីតា ពេលដែលបានដឹងថា នាងកំពុងមានផ្ទៃពោះជិតគ្រប់ខែ ខណៈពេលនេះនាងមិនទាន់រៀបការពេញច្បាប់នៅឡើយ។

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែង ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា អ្នកទាំងពីរទើបតែបានបង្ហោះវីដេអូមួយនៅលើហ្វេសប៊ុកផេកផ្លូវការ ជាមួយនឹងដំណឹងដែលលាក់ទុកជាច្រើនខែ បង្ហាញដល់មហាជន ក៏ដូចជាអ្នកគាំទ្រ ឲ្យមានការភ្ញាក់ផ្អើលជាមួយដំណឹងនេះគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ វីដែអូមួយនោះ អ្នកទាំងពីរបានធ្វើការសុំទោសទៅកាន់មហាជនទាំងអស់ និងបានធ្វើការបកស្រាយអារម្មណ៍ពិតមួយចំនួន ព្រមទាំងបានទម្លាយនូវអាថ៌កំបាំងឲ្យអ្នកនិយមលេងបណ្ដាញសង្គមបានដឹងថា ឌី សូនីតា កំពុងតែពរពោះកូនដំបូងជិតគ្រប់ខែទាំងមិនទាន់រៀបការនៅឡើយ។ ប៉ុន្តែមូលហេតុដែលនាងសម្រេចចិត្តយកកូនមុនរៀបការបែបនេះ ក៏ព្រោះតែមានហេតុផលមួយចំនួន ដែលគ្រប់គ្នានឹកស្មានមិនដល់ ដោយនាងបានរៀបរាប់ប្រាប់មហាជនទាំងក្ដុកក្ដួល និងទប់ទឹកភ្នែកមិនចង់បានថា៖

នាងពិតជាសុំទោសសម្រាប់រឿងមួយនេះ ព្រោះតែនាងជាមនុស្សរបស់មហាជនគួរយកគំរូតាម មិនគួរនាងធ្វើរឿងមួយនេះកើតឡើងនោះទេ។ ហើយគ្រាកន្លងមក នាងគ្មានចេតនាលាក់បាំងរឿងទាំងអស់នេះដែរ ហើយមូលហេតុដែលនាងមានផ្ទៃពោះមុនរៀបការបែបនេះ ក៏ដោយសារតែនាងមានបញ្ហាសុខភាព ជំងឺគិះ ដូច្នេះអាចពិបាកនិងមានកូនបំផុត នៅពេលដែលនាងមានអាយុច្រើន ជាងនេះ....។

សម្ដីខ្លះៗក្នុងវីដេអូ ឌី សូនីតា

យ៉ាងណាមិញ ក្រោយបានស្ដាប់ការរៀបរាប់បកស្រាយរបស់តារាស្រីរូបនេះ តាមរយៈវីដេអូនោះហើយ ឃើញថាមហាជននិងបណ្ដាហ្វេនៗទាំងអស់ មិនមាននរណាម្នាក់សម្ដែងការរិះគន់ឬមិនពេញចិត្តនោះទេ គឺពួកគេមានតែចូលរួមអបអរសាទរ និងលើកទឹកចិត្ត ក៏ដូចជាជូនពរឲ្យនាងកាន់តែរឹងមាំនិងមានសុខភាពល្អផងដែរ៕

ស្ដាប់ការរៀបរាប់បន្ថែមរបស់ ឌី សូនីតា តាមរយៈវីដែអូខាងក្រោម៖

 ឌី សូនីតា
 ឌី សូនីតា
 ឌី សូនីតា
 ឌី សូនីតា
 ឌី សូនីតា
 ឌី សូនីតា
 ឌី សូនីតា
 ឌី សូនីតា
ឌី សូនីតា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T