ស្ងាត់ៗគូស្នេហ៍តារាថៃទាំង ៥ គូនេះមានទំនាក់ទំនងជាមួយគ្នារយៈពេល ៣ ឆ្នាំ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង

//s9.kh1.co/64/648e4faab75defed92630d871821f8ea6e2d63ee.jpg
នារី

 ២០-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គូស្នេហ៍តារាថៃទាំង ៥ គូនេះមានទំនាក់ទំនងជាមួយគ្នារយៈពេល ៣ ឆ្នាំធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ថៃ៖ ថ្ងៃនេះសូមបង្ហាញទំនាក់ទំនងគូស្នេហ៍តារាថៃ ៥ គូដែលតែងតែមានពេលវេលាដ៏រីករាយជាមួយគ្នា បង្ហាញពីភាពផ្អែមល្ហែមឥតឈប់ឈរនៅលើបណ្តាញសង្គម។ ហើយគូស្នេហ៍ទាំង ៥ នេះគឺបានស្រលាញ់គ្នារយៈពេល ៣ ឆ្នាំមកហើយ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Hunz Isariya និង Seo Gyeon

សម្រាប់គូស្នេហ៍ Hunz Isariya និង Seo Gyeon បើគិតមកទល់ពេលនេះមានរយៈពេល ៣ ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ គូស្នេហ៍មួយគូនេះថែមទាំងមានអាជីវកម្មរកស៊ីជាមួយគ្នាថែមទៀតផង។

Hunz Isariya និង Seo Gyeon
Hunz Isariya និង Seo Gyeon

២. Oab Nithi និង Maprang Alrisa

រីឯគូស្នេហ៍តារាប្រុសស្រី Oab Nithi និង Maprang Alrisa គឺមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។ ហើយបច្ចុប្បន្ននេះអ្នកទាំងពីរក៏កំពុងទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនផងដែរ។

Oab Nithi និង Maprang Alrisa
Oab Nithi និង Maprang Alrisa

៣. Aom Sushar និង Hi-So Amp

ចំណែកគូស្នេហ៍ Aom Sushar និង Hi-So Amp វិញថ្មីៗនេះទើបតែធ្វើគំរបខួបស្រលាញ់ ៣ ឆ្នាំយ៉ាងមានក្តីសុខ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមឲ្យគ្នានៅលើបណ្តាញសង្គមជាហូរហែតែម្តង។

Aom Sushar និង Hi-So Amp
Aom Sushar និង Hi-So Amp

៤. Denkhun Ngamnet និង Grand Kornpassorn

ឯគូស្នេហ៍រវាង Denkhun និង Grand ក៏មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំមកដែរ។ ហើយថ្មីៗនេះ អ្នកទាំងពីរក៏បានបង្ហោះរូបបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈនៅលើគណនី Instagram ផងដែរ។

Denkhun Ngamnet និង Grand Kornpassorn
Denkhun Ngamnet និង Grand Kornpassorn

៥. Ying Rhatha និង Tul
ដោយឡែក Ying Rhatha និង Tul ក៏បានស្រលាញ់គ្នារយៈពេល ៣ ឆ្នាំ ហើយថ្មីៗនេះអ្នកទាំងពីរបាននិយាយថា គ្រោងនឹងរៀបមង្គលការជាមួយគ្នាក្នុងពេលឆាប់ៗនេះទៀតផង៕

Ying Rhatha និង Tul 
Ying Rhatha និង Tul 
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T