ត្រីបាឡែននិងប្រភេទសត្វ​ដទៃទៀត កំពុងរងហានិភ័យថាអាចឆ្លងជំងឺកូវីដ១៩

//s9.kh1.co/b4/b488a28ca6541a8f769ec66956459dd9cc393cbc.jpg
សង្គម

 ២០-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

​ពលរដ្ឋអាមេរិកជាង ២២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងជាង ៨លាននាក់។ ​ហើយបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវកំពុងបង្ហាញការព្រួយបារម្ភថា ជីវិត​សត្វ​ជាច្រើន​ ពិសេសគឺ​ត្រីបាឡែនមួយប្រភេទ ​ដែលអាចនឹងឆ្លងជំងឺដ៏កាចសាហាវនេះបាន

បរទេស៖ ​ពលរដ្ឋអាមេរិកជាង ២២ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ជាង ៨លាននាក់។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវកំពុងបង្ហាញការព្រួយបារម្ភថាជីវិត​សត្វ​ជាច្រើន​ ពិសេសគឺ​ត្រីមួយប្រភេទ ស្ថិតក្នុងអំបូរត្រីបាឡែន​ ​ដែលអាចនឹងឆ្លងជំងឺដ៏កាចសាហាវនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីថ្លែងការណ៍របស់លោក Martin Nweeia ដែលជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Case Western Reserve University បានឱ្យដឹងថា ​ត្រី Narwhal ដែលជាអំបូរត្រីបាឡែន​មានចំពុះវែង គឺកំពុងទទួលរងហានិភ័យ ដោយសារវាជាប្រភេទសត្វងាយឆ្លងជំងឺ។ ហើយប្រសិនបើវាឆ្លងជំងឺមែននោះ គឺនឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់​ប្រព័ន្ធអេកូឡូស៊ីនៅទូទាំងពិភពលោក ​ក៏ដូចជាសហគមន៍ដែលពឹងផ្អែកលើសត្វប្រភេទនេះ។

យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ CDC បានឱ្យដឹងថា ហានិភ័យដែលបញ្ជាក់​ថា សត្វអាច​ឆ្លងជំងឺកូវីដ១៩គឺមានទាប ប៉ុន្តែមានភស្តុតាងដែលអាចបញ្ជាក់​ពីឆ្លងជំងឺនេះ ដូចកាលពីមេសា ទីភ្នាក់ងារសារព័ត៌មាន Fox News បានរាយការណ៍ថា សត្វខ្លាមួយក្បាលនៅសួនសត្វ Bronx ត្រូវគេធ្វើតេស្តរកឃើញថាបានឆ្លងជំងឺកូវីដ១៩។ ចំណែកឆ្កែមួយក្បាលដែលឆ្លងជំងឺដូចគ្នានេះ ត្រូវគេរាយការណ៍ថាបាន​ងាប់កាលពីខែកក្កដា។

គួរជម្រាបដែរថា​ ត្រី Narwhal រួមមានទាំងត្រីបាឡែន​មួយចំនួនដទៃទៀត គឺមិនមានប្រព័ន្ធភាពស៊ាំ​អាចប្រយុទ្ធប្រឆាំងនឹងវីរុសបានទេ។ ហើយស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងធ្វើការវិភាគពីលទ្ធភាពមេរោគ​ ដែលអាចរស់នៅក្នុងទឹកតំបន់អាក់ទិក តាមរយៈការប្រមូលសំណាកផ្សេងៗពីត្រី Narwhal នេះ៕

ត្រី Narwhal
ត្រី Narwhal
ត្រី Narwhal
ត្រី Narwhal
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T