ហោះដេញតាមរយៈពេល២ឆ្នាំ ទីបំផុតនៅថ្ងៃស្អែកនេះ យានរបស់ណាសានឹងចុះចត ហើយប្រមូលសំណាកពីអាចម៍ផ្កាយមួយ

//s9.kh1.co/81/81fce093e57b0f466431a6bd3a36caf042c9d071.jpg
បច្ចេកវិទ្យា

 ២០-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យានអវកាសនេះនឹងធ្វើការប្រមូលសំណាកដោយស្វ័យប្រវត្តិ។

អាមេរិក៖ យានអវកាសរបស់អង្គការណាសានឹងសាងប្រវត្តិសាស្ត្រថ្មី នៅក្នុងសប្ដាហ៍នេះ ជាមួយអាចម៍ផ្កាយដែលនៅជិតផែនដី។ បេសកកម្មរបស់ទីភ្នាក់ងារអវកាសមួយនេះនឹងប៉ុនប៉ងប្រមូលសំណាកពីអាចម៍ផ្កាយមួយ ដែលនឹងត្រូវបញ្ជូនត្រឡប់មកកាន់ផែនដីវិញ។ យានអវកាស OSIRIS-REx បាននិងកំពុងធ្វើដំណើរតាមគន្លងរបស់អាចម៍ផ្កាយ Bennu ចាប់តាំងពីចុងឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថា បេសកកម្មមួយនេះបានចាប់ផ្ដើមតាំងពី ខែកញ្ញា ឆ្នាំ២០១៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាចម៍ផ្កាយ Bennu
អាចម៍ផ្កាយ Bennu

ចាប់តាំងពីបានហោះតាមអាចម៍ផ្កាយ Bennu យានអវកាសភ្ជាប់កាំមេរ៉ាជាច្រើនមួយនេះបានប្រមូលនិងបញ្ជូនទិន្នន័យនិងរូបភាព ត្រឡប់មកកាន់ផែនដីវិញ ដើម្បីជួយក្រុមអ្នកសិក្សាបន្ថែមទៀត អំពីសមាសធាតុនិងបង្កើតផែនទីរបស់អាចម៍ផ្កាយ សម្រាប់ទីតាំងចុះចតដែលមានទីតាំងល្អបំផុត ដើម្បីប្រមូលសំណាក។

យានអវកាស OSIRIS-REx
យានអវកាស OSIRIS-REx

ព្រឹត្តិការណ៍សំខាន់នៃបេសកកម្មដែលត្រូវបានគេហៅថា ព្រឹត្តិកាណ៍ចុះចតនិងប្រមូលសំណាក ត្រូវបានគេកំណត់នៅថ្ងៃទី២១ ខែតុលា ម៉ោង៤ទៀបភ្លឺ (ពេលវេលានៅកម្ពុជា)។ អាចម៍ផ្កាយនិងយានអវកាសបច្ចុប្បន្នមានចម្ងាយ ៣៣៣លានគីឡូម៉ែត្រពីផែនដី ដែលនឹងមានការពន្យារពេលទំនាក់ទំនងពីគ្នាប្រហែល១៨.៥នាទី។ យានអវកាសនេះនឹងធ្វើការប្រមូលសំណាកដោយស្វ័យប្រវត្តិ ពីព្រោះការបញ្ជាពីផែនដីមានភាពយឺតយ៉ាវ និងមិនអាចធ្វើទៅរួច។

យានអវកាស OSIRIS-REx អាចនឹងត្រូវបានពន្យារពេលបេសកកម្មរបស់ខ្លួន ប្រសិនបើមានហេតុការណ៍គ្រោះថ្នាក់ កំឡុងពេលចុះទៅប្រមូលសំណាក។ ប៉ុន្តែប្រសិនបើអ្វីៗដំណើរការយ៉ាងរលូន យានអវកាសនិងសំណាកដ៏មានតម្លៃនឹងចាប់ផ្ដើមដំណើរដ៏វែងឆ្ងាយ ត្រឡប់មកកាន់ផែនដីវិញនៅឆ្នាំក្រោយ ហើយនឹងមកដល់ផែនដីវិញនៅឆ្នាំ២០២៣៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T