ហ្វេនៗបោះឆ្នោតឲ្យតារា Kpop ទាំងនេះ ថាជាបុរសដែលមានច្រមុះខ្ពស់ស្អាតប្លែកពីគេ

//s9.kh1.co/5f/5f1a60068b7bf596e5655fc588e6165ee3b2a318.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសទាំង ៦ដួងនេះ ត្រូវបានគេបោះឆ្នោត ជាតារាមានទម្រង់ច្រមុះស្អាត និងពិសេសខ្លាំងណាស់ ទោះមានលុយក៏មិនមិនប្រាកដថា អាចធ្វើបានដូចឡើយ

កូរ៉េខាងត្បូង ៖ អ្នកស្នេហាវិស័យសិល្បៈកូរ៉េ ប្រាកដជាជ្រាបច្បាស់ហើយថា វិស័យ Kpop ពោរពេញទៅដោយ Idol មានសមត្ថភាព និងមានមន្តស្នេហ៍គ្រប់ៗគ្នា​ ក៏ព្រោះតែសម្រស់របស់តារាទាំងនេះ​មើលទៅស្ទើរតែល្អឥតខ្ចោះ រកកន្លែងទាស់គ្មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ បណ្តាអ្នកនិយមលេងអ៊ីនធើណេតនៅកូរ៉េ បានធ្វើការស្រាវជ្រាវ និងស្រង់មតិបោះឆ្នោត បានរកឃើញ តារាចម្រៀងប្រុសទាំង ៦ដួងទាំងនេះ ក្នុងវិស័យកម្សាន្ត Kpop សុទ្ធសឹងតែមានច្រមុះស្អាតគ្មានទាស់ ខុសប្លែក និងទាក់ទាញរៀងៗខ្លួន មិនសរសើរមិនបាន។

ជាពិសេសនោះផងដែរ ត្រូវបានមហាជន ចាត់ទុកពួកគេ ជាតារាដែលមានច្រមុះស្អាតពីធម្មជាតិ ដូចរូបចម្លាក់ គ្មានការកែសម្ផស្ស ពោលគឺថា អ្នកទាំង៦រូបនេះ សុទ្ធសឹងតែមានទម្រង់ច្រមុះស្រួច ខ្ពស់ត្រដែត ស្រស់ស្អាតជាងគេប្រចាំ វិស័យ Kpop តែម្តង។

លើសពីនេះ បើទោះបីចង់បានច្រមុះដូចពួកគេ ទៅវះកាត់កែសម្ផស្ស ក៏មិនប្រាកដថា អាចធ្វើបានដូច ឬអត់នោះទេ៕

ចង់ដឹងទេថា មានតារាប្រុសរូបណាខ្លះ សូមតាមដានទាំងអស់គ្នា!

សូមទស្សនារូបភាពខាងក្រោម ៖

៦.  Ten ក្រុម NCT

Ten 
Ten 

៥. Cha Eunwoo ក្រុម ASTRO

Cha Eunwoo
Cha Eunwoo

៤. Taemin ក្រុម SHINee

 Taemin
 Taemin

៣. Park Jihoon

Park Jihoon
Park Jihoon

២. Im Siwan ក្រុម ZE:A

Im Siwan
Im Siwan

១. V ក្រុម BTS

V
V
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T