ទីបំផុត Nine Naphat ទម្លាយប្រាប់ត្រង់ៗថា ម្តាយលោកចូលចិត្ត Baifern Pimchanok ព្រោះនាងជាមនុស្ស….

//s9.kh1.co/a6/a64e0f55ebbd8ec0994fd0b6c9f9a165bd816334.jpg
នារី

 ២០-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ទីបំផុត Nine Naphat ទម្លាយប្រាប់ត្រង់ៗថាម្តាយលោកចូលចិត្ត Baifern Pimchanok

ថៃ៖ កាលពីថ្មីៗនេះ តារាប្រុសលោក Nine Naphat បានទម្លាយប្រាប់អ្នកសារព័ត៌មានទាក់ទិនពីអត្តចរិតរបស់តារាសម្តែងស្រីល្បីឈ្មោះ Baifern Pimchanok

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកិច្ចសម្ភាសន៍តារាប្រុសរូបនេះបាននិយាយត្រង់ៗថា ម្តាយរបស់លោកពិតជាស្រលាញ់ និងពេញចិត្តចរិតបែបកំប្លែងរបស់ Baifern មែនទែន។ ហើយលោកក៏បានបន្ថែមទៀតថា នៅពេលដែលស្គាល់ Baifern កាន់តែច្បាស់ទើបដឹងថានាងពិតជាគួរឲ្យស្រលាញ់ណាស់ មិនតែប៉ុណ្ណោះ នាងពិតជាមានសម្រស់ស្រស់ស្អាតទៀតផង។

ជាងនេះទៅទៀត នៅក្នុងកិច្ចសម្ភាសន៍នេះ លោកក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះរវាងលោក និង Baifern គឺគ្រាន់តែជាមិត្តភក្តិដែលធ្វើការជាមួយគ្នាតែប៉ុណ្ណោះ។ រីឯអនាគតកាលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ ហើយក៏មិនទាន់ហ៊ាននិយាយផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Nine Naphat
Nine Naphat
Baifern Pimchanok
Baifern Pimchanok
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T