ពលរដ្ឋវៀតណាមជាង ៤ម៉ឺននាក់ក្នុងខេត្តមួយនេះ នឹងត្រូវជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព

//s9.kh1.co/9e/9e619163f878fb29d651809e806b66422e7afd3e.jpg
សង្គម

 ២០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរមូលដ្ឋាននៃខេត្ត Hà Tĩnh ភាគកណ្តាលគ្រោងនឹងជម្លៀសប្រជាជនជាង ៤៥,០០០ នាក់ដែលរស់នៅផ្នែកខាងក្រោមនៃអាងស្តុកទឹក Kẻ Gỗ ខណៈកម្រិតទឹកកំពុងឡើងខ្ពស់

វៀតណាម៖ អាជ្ញាធរមូលដ្ឋាននៃខេត្ត Hà Tĩnh ភាគកណ្តាលគ្រោងនឹងជម្លៀសប្រជាជនជាង ៤៥,០០០ នាក់ដែលរស់នៅផ្នែកខាងក្រោមនៃអាងស្តុកទឹក Kẻ Gỗ ខណៈកម្រិតទឹកកំពុងឡើងខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្រិតទឹកក្នុងអាងស្តុកទឹកមានកម្ពស់ជិតមួយម៉ែត្រខ្ពស់ជាងធម្មតាដោយសារភ្លៀងធ្លាក់ខ្លាំង។ ខណៈពេលប្រឈមមុខនឹងលំហូរទឹកពីខ្សែទឹកខាងលើអាងស្តុកទឹក Kẻ Gỗ បានបញ្ចេញទឹកក្នុងល្បឿន ៩០០ ម៉ែត្រក្រឡាក្នុងមួយវិនាទីនៅព្រឹកថ្ងៃចន្ទ។

យោងតាមគណៈកម្មាធិការការការពារ និងត្រួតពិនិត្យគ្រោះមហន្តរាយខេត្តបានឱ្យដឹងថាអាងស្តុកទឹក និងទំនប់ទឹកធំៗផ្សេងទៀតដូចជា Bộc Nguyên, Khe Xai, Tàu Voi, Thượng Sông Trí ក៏បានបញ្ចេញទឹកក្នុងកម្រិតខ្ពស់ជាងកម្រិតធម្មតាផងដែរ។

ស្ថានភាពទឹកជំនន់នៅវៀតណាម
ស្ថានភាពទឹកជំនន់នៅវៀតណាម

ជាងនេះទៀត ឃុំមួយចំនួននៅស្រុក Cẩm Xuyên, Hương Khê, Thạch Hà និងទីក្រុង Hà Tĩnh បានជម្លៀសប្រជាជនចេញដោយសារទឹកជំនន់។ គ្រួសារជាច្រើនត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅរបស់ពួកគេទៅទីតាំងខ្ពស់ៗ ។

គិតត្រឹមម៉ោង ៤ ព្រឹកថ្ងៃចន្ទមនុស្សជាង ២០,៧០០ នាក់មកពីជាង ៧,១០០ គ្រួសារនៅទីក្រុង Hà Tĩnh ត្រូវបានជម្លៀសចេញ។ Nguyễn Văn Sáu អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Thạch Vĩnh បាននិយាយថាឃុំទាំងអស់ក្នុងស្រុកនៃតំបន់ដែលបានលិចលង់បានបង្កការរំខានដល់ចរាចរណ៍យ៉ាងខ្លាំង។

ក្នុងនោះដែរឃុំ Thạch Đài, Tân Lâm Hương, Thạch Vĩnh បានរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រុមជួយសង្គ្រោះក្នុងតំបន់បានធ្វើការពេញម៉ោងជួយអ្នកភូមិ ហើយមន្រ្តីស្រុកបានជម្លៀសប្រជាជនជាង ៦,៦០០ នាក់។ មិនត្រឹមតែប៉ុណ្ណោះផ្លូវនានាក្នុងទីក្រុង Hà Tĩnh ក៏រងការជន់លិចដោយទឹកឡើងដល់កម្ពស់ ១ ម៉ែត្រដែលនាំឱ្យរាល់សកម្មភាពប្រចាំថ្ងៃត្រូវបានរំខាន។

គួរបញ្ជាក់ផងដែរថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមាននៅក្នុងខេត្ត HàTĩnh ដូច្នេះប្រជាជនជាច្រើនត្រូវបានគេរំពឹងថានឹងត្រូវផ្លាស់ទីលំនៅ៕

ស្ថានភាពទឹកជំនន់នៅវៀតណាម
ស្ថានភាពទឹកជំនន់នៅវៀតណាម
ស្ថានភាពទឹកជំនន់នៅវៀតណាម
ស្ថានភាពទឹកជំនន់នៅវៀតណាម
ស្ថានភាពទឹកជំនន់នៅវៀតណាម
ស្ថានភាពទឹកជំនន់នៅវៀតណាម

ប្រភព៖ Viet Nam News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T