ភ្នំពេញ៖ តារាសម្ដែងស្រីដ៏ល្បីល្បាញអ្នកនាង សុខ សោម៉ាវត្តី បច្ចុប្បន្ន កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសរូបសង្ហាម្នាក់ ដែលជាកីឡាបាល់ទាត់មួយរូប ដោយពេលនេះអ្នកទាំងពីរក៏កំពុងស្វែងយល់ចិត្តគ្នាកាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ ស្នេហាគូស្នេហ៍មួយគូនេះ តែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើន លួចច្រណែនតាមរយៈរូបភាពស្វីតៗ យ៉ាងស្និទ្និស្នាលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើទោះបីស្នេហាខុសវ័យក៏ពិតមែន តែចំណងស្នេហា តារាស្រីរូបនេះ និងគូសង្សារពិតជារឹងមាំ បើតាមការសង្កេតឃើញកន្លងមក។ បើគិតពីរយៈពេលនៃការទាក់ទងគ្នារបស់គូស្នេហ៍មួយគូនេះ មានរយៈពេល ៤ឆ្នាំហើយ ដោយមុននេះបន្តិច អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ អមនឹងសារខ្លីអបអរខួប ៤ឆ្នាំដែលបានទាក់ទងគ្នាកន្លងមកផងដែរ បើទោះបីសារនោះខ្លី តែពិតជាមានន័យខ្លាំងតែម្ដង ក្នុងសារនោះនាងបាននិយាយថា៖
កន្លងមកនេះឆ្លងកាត់រឿងច្រើនណាស់ តែអ្វីដែលសំខាន់យើងមិនធ្លាប់គិតថា យើងនឹងប្រលែងដៃគ្នាម្ដងណាទេ អគុណដែលទុកអូនជាមនុស្សសំខាន់ Happy anniversary 4 year I do love u Ly Vahed។
គួរបញ្ជាក់ផងដែរថា បើទោះបីអ្នកនាង សុខ សោម៉ាវត្តី ធ្លាប់រៀបការមានកូនស្រីម្នាក់ និងមានអាយុច្រើនជាងគូស្នេហ៍បន្តិចមែន តែគូស្នេហ៍តារាស្រីរូបនេះ បានផ្ដល់នៅក្ដីស្រលាញ់ចំពោះតារាស្រីរូបនេះយ៉ាងពិតប្រាកដ និងតែងតែផ្ដល់ភាពកក់ក្ដៅ ហើយឲ្យតម្លៃជូនតារារូបនេះ និងកូនស្រីបានយ៉ាងល្អតែម្ដង។ ក្នុងនោះដែរ ទង្វើទាំងនេះអាចបញ្ជាក់ឲ្យគ្រប់គ្នាឃើញថា ស្នេហាតារាសម្ដែង និងពិធីការិនីរូបនេះ ពិតជារឹងមាំ និងមានសេចក្ដីសុខខ្លាំងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖





