រឿងរ៉ាវស្នេហានេះមិនចប់សោះ! គ្រាន់តែ Hailey សាក់បែបនេះ ទាញ Selena ចូលទាល់តែបាន

//s9.kh1.co/b9/b91ae590f7368db9442c63ea701e6895ac6b50b3.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

សាច់រឿងមួយនេះមិនងាយចប់នោះទេ គ្រាន់តែ Hailey Bieber សាក់រូបអក្សរ J នៅលើដៃសោះ អ្នកគាំទ្រមួយចំនួនប្រៀបធៀបជាមួយសង្សារចាស់ Selena Gomez ភ្លែត។

បរទេស៖ កាលពីថ្មីៗនេះ ប្រពន្ធ Justin Bieber ត្រូវបានអ្នកគាំទ្រយកប្រៀបធៀបជាមួយសង្សារចាស់ នាង Selena Gomez ក្រោយពេលដែលតារាបង្ហាញម៉ូតម្នាក់នេះ បានសាក់រូបជាអក្សរមួយ ដើម្បីបញ្ជាក់ពីទំហំក្តីស្រលាញ់និង ចិត្តស្មោះទៅកាន់ស្វាមីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រោយពីសាក់រូបជាអក្សរJ នៅលើម្រាមដៃនាង ដែលជាព្យញ្ជនៈផ្តើមពីឈ្មោះរបស់ប្តីរបស់ខ្លួនផងដែរ ដោយរំពឹងយ៉ាងខ្ពស់ថា នឹងទទួលបានពាក្យសរសើរពីសំណាក់ហ្វេនៗ ប៉ុន្តែផ្ទុយស្រឡះវិញគឺ ត្រូវបានក្លាយជាផ្ទាំងសុីបរបស់ពួកគេទៅវិញដោយត្រូវបានត្រូវ មហាជនយកទៅធ្វើការប្រៀបធៀបជាមួយនឹង អតីតសង្សារចាស់របស់ប្តីខ្លួន Selena Gomez ទៅវិញ។

ដោយឡែក ហ្វេនរបស់ Justin Bieber និង Selena Gomez ប៉ុន្មាននាក់ បាននិយាយពាក្យមិនសមរម្យមួយចំនួនទៅកាន់តារាម៉ូដែលនេះថា៖

អ្នកគាំទ្រ៖ Hailey Bieber គឺឆ្កួតហើយ នាងបានសាក់នៅលើម្រាមដៃដូចកាលពី Justin Bieber ជូនចិញ្ចៀនពេជ្រទៅកាន់ Selena Gomez គឺវាដូចជា ចិញ្ចៀននោះបេះបិទអញ្ចឹង
អ្នកគាំទ្រ៖ យើងមិនអាចនិយាយថាវាជារឿងចៃដន្យទេ
អ្នកគាំទ្រ៖  អក្សរ J នេះគឺជាអក្សរដែលតំណាងចិញ្ចៀន ដែល Justin Bieber ជូនទៅ Selena Gomezនោះទេ 

មតិអ្នកគាំទ្រ

ក្នុងចំណោមនោះក៏មានហ្វេនជាច្រើនបាននិយាយការពារ Hailey Bieber ផងដែរ ដោយសារតែតារាម៉ូដែលម្នាក់នេះគួរតែទទួលបាននូវការគោរពពីអ្នកគាំទ្រ ប៉ុន្តែបែរជាទទួលរងនូវការឌឺដងជារឿយៗ មិនថាក្នុងពេលផ្សាយផ្ទាល់ឬ ក៏តាមរយៈការបង្ហោះរូបភាព ដោយហ្វេនមួយចំនួននៅតែមិនពេញចិត្តចំពោះតារាម្នាក់នេះដដែល។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០១២​ Justin Bieber បានជូនចិញ្ចៀនពេជ្រដ៏ប្រណីតទៅកាន់ Selena Gomez ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Hailey Bieber
Hailey Bieber
Justin BIeber
Justin BIeber
Selena Gomez
Selena Gomez
Hailey Bieber ទើបតែសាក់អក្សរ J នៅលើដៃនាង 
Hailey Bieber ទើបតែសាក់អក្សរ J នៅលើដៃនាង 
ចិញ្ចៀនពេជ្រ ដែល Justin Bieber ជូនទៅកាន់ Selena Gomez ក្នុងឆ្នាំ២០១២
ចិញ្ចៀនពេជ្រ ដែល Justin Bieber ជូនទៅកាន់ Selena Gomez ក្នុងឆ្នាំ២០១២
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T