អតីតគ្រូបង្វឹករបស់ Juventus និយាយថា Zalatan Ibrahimovic មានឥទ្ធិពលជាង Ronaldo នៅលីគអ៊ីតាលី

//s9.kh1.co/26/26d14af17ef94b999cae2b0b3ad683d651c93994.jpg
កីទ្បា

 ២០-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Zlatan Ibrahimovic បានជះឥទ្ធិពលខ្លាំងដល់បាល់ទាត់អ៊ីតាលីច្រើនជាងកីឡាករ Cristiano Ronaldo នេះបើយោងតាមការលើកឡើងរបស់លោក Alberto Zaccheroni អតីតគ្រូបង្វឹកក្រុម Juventus ។

Zlatan Ibrahimovic បានជះឥទ្ធិពលខ្លាំងដល់បាល់ទាត់អ៊ីតាលីច្រើនជាងកីឡាករ Cristiano Ronaldo នេះបើយោងតាមការលើកឡើងរបស់លោក Alberto Zaccheroni អតីតគ្រូបង្វឹកក្រុម Juventus ។ បុរសវ័យ ៣៩ ឆ្នាំរូបនេះបានជះឥទ្ធិពលយ៉ាងខ្លាំងចាប់តាំងពីបានចូលរួមជាមួយក្រុម AC Milan កាលពីខែមករាដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២០ លើកនៅពាក់កណ្តាលរដូវកាល ២០១៩-២០ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Zlatan Ibrahimovic
កីឡាករ Zlatan Ibrahimovic

Ibrahimovic បានចំណាយពេលពីរឆ្នាំជាមួយក្រុម AC Milan ក្នុងអាជីពដ៏លេចធ្លោរបស់គាត់។ ទន្ទឹមនឹងនេះ Ronaldo ទើបតែល្បីឈ្មោះតាំងពីលោកបានចូលរួមជាមួយ Juventus ក្នុងឆ្នាំ ២០១៨ ដោយរកបាន ៦៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៩១ ដងនៅគ្រប់ការប្រកួតទាំងអស់។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

លោក Zaccheroni បាននិយាយថា "គាត់គឺអស្ចារ្យជានិច្ច ហើយខ្ញុំនៅតែមិនយល់ពីមូលហេតុដែលគាត់មិនដែលឈ្នះ Ballon d'Or ។ នៅក្នុងប្រទេសអ៊ីតាលីគាត់បានផ្លាស់ប្តូរតុល្យភាពច្រើនជាង Ronaldo ។ វាមិនមែនជារឿងចៃដន្យទេដែលកីឡាករវ័យក្មេងជាច្រើនមានការរីកចម្រើនខ្លាំងចាប់តាំងពីគាត់បានមកដល់។ គាត់មិនត្រឹមតែរកគ្រាប់បាល់បានទេ  តែគាត់ផ្ដល់ភាពជឿជាក់ដល់មិត្តរួមក្រុមរបស់គាត់ក្នុងពេលដ៏លំបាកថែមទៀតផង៕"

លោក Alberto Zaccheroni កាលនៅដឹកនាំ Juventus 
លោក Alberto Zaccheroni កាលនៅដឹកនាំ Juventus 

ប្រភពGoal

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T