អ្នកស្ម័គ្រចិត្ត៦នាក់ ចំណាយពេល៥០ម៉ោង បោសសម្អាតផ្ទះឲ្យបុរសវ័យចំណាស់ម្នាក់ ដែលខានសម្អាតចាប់តាំងពីប្រពន្ធស្លាប់បាត់ទៅ

//s9.kh1.co/6f/6f120b943af83259fd7b606f67c8f133dbf40a51.jpg
សង្គម

 ២០-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ផ្ទះមួយខ្នង មានបន្ទប់គេងចំនួនពីរ ដែលមានទីតាំងស្ថិតនៅ Cumbria នៃប្រទេសអង់គ្លេស និងជាកម្មសិទ្ធរបស់បុរសពោះម៉ាយម្នាក់វ័យខ្ទង់៨០ឆ្នាំ បានក្លាយទៅជាផ្ទះដ៏កខ្វក់ បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅ និងខានសម្អាតជាច្រើនឆ្នាំ។

អង់គ្លេស៖ ផ្ទះមួយខ្នង មានបន្ទប់គេងចំនួនពីរ ដែលមានទីតាំងស្ថិតនៅ Cumbria នៃប្រទេសអង់គ្លេស និងជាកម្មសិទ្ធរបស់បុរសពោះម៉ាយម្នាក់វ័យខ្ទង់៨០ឆ្នាំ បានក្លាយទៅជាផ្ទះដ៏កខ្វក់ បន្ទាប់ពីប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅ និងខានសម្អាតជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយថ្មីៗនេះ មានបុគ្គលិកផ្នែកបោសសម្អាតចំនួន៦នាក់ បានស្ម័គ្រចិត្តចូលទៅធ្វើការបោសសម្អាត ដោយចំណាយអស់​រយៈពេល៥០ម៉ោង រហូតដល់ស្អាត និងមានផាសុកភាពឡើងវិញ។

យោងតាមសម្ដីរបស់បុគ្គលិកផ្នែកបោសសម្អាតម្នាក់ មានឈ្មោះថា អេម៉ា បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា ក្រុមការងារទាំងអស់បានពាក់ម៉ាស់ និងពាក់ឯកសណ្ឋានការពារយ៉ាងល្អ មុនពេលចូលទៅធ្វើការបោសសម្អាតក្នុងផ្ទះ។ ក្នុងនាមនាងមកពីក្រុមហ៊ុនបោសសម្អាត នាងតែងតែបានឃើញពីស្ថានភាពផ្ទះកខ្វក់ផ្សេងៗពីគ្នា តែផ្ទះរបស់បុរសវ័យចំណាស់នេះ មានសភាពកខ្វក់ខ្លាំងបំផុត ដែលនាងមិនធ្លាប់ឃើញពីមុនមក។ ចំណែកឯផ្ទះបាយ និងបន្ទប់ទឹកវិញ ត្រូវបានជួសជុលឡើងវិញផងដែរ ដោយសារតែមានការខូចខាតខ្លាំងពេក។ ហើយការបោសសម្អាតនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីទទួលការស្នើសុំពីសំណាក់មិត្តភក្ដិរបស់បុរសវ័យចំណាស់។

យ៉ាងណាមិញ ក្រោយពីបោសសម្អាតបានជោគជ័យរួចមក បុគ្គលិកទាំង៦នាក់ ស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែបានឃើញពីភាពខុសប្លែកទាំងស្រុងនៃស្ថានភាពផ្ទះ។ ហើយនាង អេម៉ា ក៏សង្ឃឹមដែរថា អ្នកដទៃទៀតនឹងមិនខ្មាសអៀនឡើយ ក្នុងការស្នើសុំឲ្យជួយបោសសម្អាតផ្ទះ បើទោះបីជាកខ្វក់ខ្លាំងយ៉ាងណាក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពពេលកំពុងបោសសម្អាត
សកម្មភាពពេលកំពុងបោសសម្អាត
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
មុនបោសសម្អាត និងបន្ទាប់ពីបោសសម្អាតរួច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T