ការអប់រំ លើផ្នែក សុខភាព ទំនាក់ទំនងផ្លូវភេទ គឺជា រឿងសំខាន់ ដែលមនុស្សគ្រប់គ្នា ទាំងអស់មិនថា ប្រុស ឬ ស្រី គួរតែ ស្វែងយល់នូវបញ្ហានេះ អោយបាន ច្បាស់លាស់ដើម្បី ចៀសវាង ការប្រព្រឹត្ត ខុសឆ្គង ដែលនាំមកនូវ ទុក្ខទោសដល់ខ្លួន។ យ៉ាងណាមិញ នៅតាមបណ្ដាប្រទេស មួយចំនួន ការអប់រំ ពីបញ្ហានេះ បានកំណត់ យ៉ាងច្បាស់លាស់ ជាក់លាក់និងគួរអោយចាប់ អារម្មណ៍ទៀតផង។ ប្រទេសទាំងនោះ មានដូចជា៖

១, ហុងកុង៖ ពាក់ព័ន្ធទៅនឹង ការអប់រំ ពីបញ្ហាផ្លូវភេទ ហុងកុងបាន ប្រើប្រាស់ កម្មវិធី ដែលចាក់ផ្សាយនៅលើ ប៉ុស្ដិ៍ទូរទស្សន៍ ដោយ មានរូបភាព ស្រាត យកមកបង្ហាញ នៅលើនោះផ្ទាល់តែម្ដង។

២,ប្រទេសហូឡង់ គឺឪពុកម្ដាយ និយាយជាមួយកូនៗទាំងអស់ នៅពេល ពិសារអាហារ ពេលល្ងាច ដូច្នេះហើយទើបនៅប្រទេសហូឡង់ អត្រានៃ ការមានផ្ទៃពោះរបស់យុវវ័យ មានកំរិតទាប។

៣, ប្រទេសម៉ាឡេស៊ី៖ក្មេងចាប់ពី អាយុ៤ឆ្នាំឡើង គឺត្រូវបាន បង្រៀន ពីចំនេះដឹងខាង ផ្លូវភេទ នេះបាត់ទៅហើយ។

៤, ប្រទេសហ្វាំងឡង់ បានបញ្ចូល មុខវិជ្ជា ចំណេះដឹងខាងផ្លូវភេទនេះ ទៅក្នុងកាលវិភាគ របស់សាលារៀន ចាប់តាំងពីថ្នាក់មត្តេយ្យ របស់កុមារតូចៗ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះចំណេះដឹងទាំងអស់នេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]