ជាបុរសពិត តែពាក់ស្បែកជើងកែងចោទ និងស្លៀកសំពត់ខ្លីរាល់ថ្ងៃ សូម្បីតែប្រពន្ធ និងកូនៗក៏គាំទ្រ

//s9.kh1.co/c5/c527d4f49e751dbecc2c01ded2388cc5679c630e.jpg
សង្គម

 ២០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ មានឈ្មោះថា Mark Bryan វ័យ៦១ឆ្នាំ បានជ្រើសរើសយកការពាក់ស្បែកជើងកែងចោទ និងស្លៀកសំពត់ខ្លីទៅធ្វើការជារៀងរាល់ថ្ងៃ អស់​រយៈពេល៤ឆ្នាំមកហើយ។

អាល្លឺម៉ង់៖ បុរសម្នាក់ មានឈ្មោះថា Mark Bryan វ័យ៦១ឆ្នាំ ជាជនជាតិអាមេរិក និងសព្វថ្ងៃរស់នៅក្នុងប្រទេសអាល្លឺម៉ង់ បានជ្រើសរើសយកការពាក់ស្បែកជើងកែងចោទ និងស្លៀកសំពត់ខ្លីទៅធ្វើការជារៀងរាល់ថ្ងៃ អស់​រយៈពេល៤ឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Bryan មានអាជីពជាអ្នកគ្រប់គ្រងវិស្វកម្ម ធ្លាប់បានរៀបការចំនួនបីដង ដោយប្រើប្រាស់ជីវិតរួមគ្នាជាមួយភរិយាទី៣ មកទល់សព្វថ្ងៃនេះ បានរយៈពេល១១ឆ្នាំ។ ដំបូងឡើយ លោកមានភាពភ័យខ្លាចជាខ្លាំង នៅពេលស្លៀកពាក់ជាស្ត្រីទៅធ្វើការ តែក្រោយមកលោកក៏គិតថា មនុស្សភាគច្រើនមិនខ្វល់ខ្វាយពីនរណាម្នាក់ស្លៀកពាក់នោះទេ។ ហើយលោកបានបើកចិត្តនិយាយទៅកាន់កូនៗថា លោកគ្រាន់តែចូលចិត្តពាក់ស្បែកជើងកែងចោទ និងស្លៀកសំពត់ខ្លីប៉ុណ្ណោះ ដូច្នេះមិនចាំបាច់បារម្ភពីលោកជាភេទទី៣ឡើយ។

ចំពោះមូលហេតុ លោក Bryan បានអះអាងថា លោកស្លៀកពាក់បែបនេះ គឺដើម្បីចង់បញ្ជាក់គ្រប់គ្នាឲ្យដឹងថា ការស្លៀកពាក់មិនទាក់ទងទៅនឹងភេទឡើយ គឺមនុស្សម្នាក់ៗអាចស្លៀកពាក់ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

យ៉ាងណាមិញ មនុស្សមួយចំនួន នៅតែមានប្រតិកម្មចំពោះការស្លៀកពាក់របស់លោក Bryan តែមើលទៅលោកមិនខ្វល់ខ្វាយឡើយ ព្រោះមានប្រពន្ធ ព្រមទាំងកូនៗ គាំទ្រ និងផ្ដល់កម្លាំងចិត្តផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
  លោក Bryan
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T