ក្លិប Real Madrid និង Juventus ប្រជែងគ្នាយកខ្សែប្រយុទ្ធម្នាក់ពី Wolves

//s9.kh1.co/83/83217b76f8d62657bee0ee6409cdd0657d85a47f.jpg
កីទ្បា

 ២០-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Wolves កីឡាករ Raul Jimenez បានសារភាពថាគាត់អាចនឹងចាកចេញពីក្លិបនៅប៉ុន្មានខែខាងមុខនេះ។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Wolves កីឡាករ Raul Jimenez បានសារភាពថា គាត់អាចនឹងចាកចេញពីក្លិបនៅប៉ុន្មានខែខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករសញ្ជាតិមិចស៊ីកូរូបនេះធ្លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដ៏ធំមួយដោយមានក្រុម Real Madrid, Manchester United និង Juventus ដែលគេជឿជាក់ថាបានភ្ជាប់ទំនាក់ទំនងចុះហត្ថលេខាយកនៅរដូវក្តៅកន្លងទៅនេះ។ ប៉ុន្តែជាលទ្ធផលគ្មានការផ្ទេរណាមួយបានកើតឡើងសម្រាប់កីឡាករវ័យ ២៩ ឆ្នាំរូបនេះទេ។

  កីឡាករ Raul Jimenez
  កីឡាករ Raul Jimenez

នៅដើមខែនេះ គាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែគាត់ក៏បាននិយាយរួចហើយអំពីការចាកចេញដែលបម្រុងនឹងកើតមាន។ គាត់បានប្រាប់ទូរទស្សន៍ Sky Sports ថា "នៅពេលឈប់សម្រាកអន្តរជាតិ រាល់ថ្ងៃដែលខ្ញុំភ្ញាក់ឡើងខ្ញុំគិតថាខ្លួនឯងហាក់កំពុងលេងឱ្យក្លិបថ្មីអ៊ីចឹង។ ប៉ុន្តែវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។"

  កីឡាករ Raul Jimenez
  កីឡាករ Raul Jimenez

គាត់បានបន្ថែមទៀតថា “ខ្ញុំសប្បាយចិត្តនៅទីនេះ ហើយរីករាយនឹងលេងនៅទីនេះ។ អ្នកតែងតែបើកឱកាសឱ្យខ្លួនឯងចំពោះរឿងគ្រប់យ៉ាង តែមិនត្រូវបាត់បង់គតិរបស់អ្នកឡើយ។ ប្រសិនបើខ្ញុំនៅលេងបន្ត ខ្ញុំពិតជារីករាយនឹងលេងដដែល។ ប្រសិនបើខ្ញុំត្រូវចាកចេញ នៅក៏ជាផ្នែកមួយនៃការប្រឹងប្រែងរបស់ខ្ញុំផងដែរ ព្រោះយើងគឺជាកីឡាករបាល់ទាត់អាជីព ហើយនោះគឺជាផ្នែកមួយនៃជីវិតជាកីឡាករបាល់ទាត់៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T