កីឡាករ​​សំខាន់ ៤ រូបរបស់ Juventus អវត្តមានក្នុងប្រកួតដំបូងនៅ Champions League

//s9.kh1.co/ea/eab505a703edc40cbde0f6caeba6cb3b51bc93b8.jpg
កីទ្បា

 ២០-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ក្លិប Juventus បានបង្ហាញនៅបញ្ជីរឈ្មោះកីឡាករដែលត្រូវធ្វើដំណើរទៅកាន់ប្រទេស អ៊ុយក្រែន ដើម្បីត្រៀមការប្រកួតជាមួយម្ចាស់ផ្ទះ FC Dynamo Kyiv ក្នុងការប្រកួតពួល G សប្ដាហ៍ទី ១ ជើងទី ១ នៃគ្របខណ្ឌ Champions League ។

ក្លិប Juventus បានបង្ហាញនៅបញ្ជីរឈ្មោះកីឡាករដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីត្រៀមការប្រកួតជាមួយម្ចាស់ផ្ទះ FC Dynamo Kyiv ក្នុងការប្រកួតពូល G សប្ដាហ៍ទី ១ ជើងទី ១ នៃក្របខណ្ឌ Champions League ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បញ្ជីឈ្មោះកីឡាកររបស់ Juventus
បញ្ជីឈ្មោះកីឡាកររបស់ Juventus

ក្នុងនោះយើងឃើញថា ខ្សែប្រយុទ្ធមានតែ ២ នាក់ប៉ុណ្ណោះគឺកីឡាករ Morata និង Dybala ខណៈដែលកីឡាករសំខាន់ៗ ៤ រូបរបស់ Juventus ត្រូវបានអវត្តមានរួមមាន ខ្សែការពារ Alex Sandro, De Ligt ខ្សែបម្រើវ័យក្មេង Weston McKennie និងខ្សែប្រយុទ្ធ Cristiano Ronaldo

កីឡាករ Juventus អំឡុងពេលហ្វឹកហាត់
កីឡាករ Juventus អំឡុងពេលហ្វឹកហាត់

គួរបញ្ជាក់ផងដែលថា ការប្រកួតរវាងម្ចាស់ផ្ទះ FC Dynamo Kyiv និង Juventus នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០​ វេលាម៉ោង ១១ៈ៥៥ នាទីយប់ ( ម៉ោងនៅកម្ពុជា )៕

ប្រភពJuventus

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T