អ្នក​ស្រី​ ត្រឹង​ ងា បាន​ទទួល​សញ្ញា​បត្រ​កិត្តិ​បណ្ឌិត​​ផ្នែក​​អក្សរ​​សាស្ត្រ​​ពី​​រាជ​​បណ្ឌិត្យ​​សភា​​កម្ពុជា​​

//s9.kh1.co/25/25c9a38f3cd60ecc8cec06ef9245d459bba2f636.jpg
សង្គម

 ១៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកស្រី ត្រឹង ងា អាយុ ៨៥ឆ្នាំ ជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប មានឈ្មោះល្បីល្បាញ​តាម​រយៈ​ស្នាដៃសៀវភៅ «អរិយធម៌ខ្មែរ» ថ្នាក់បញ្ចប់ ដែលបានបោះ​ពុម្ពផ្សាយកាលពីឆ្នាំ១៩៧៤

ប្រិយមិត្តប្រាកដជាធ្លាប់បានឃើញ ឬអានសៀវភៅ «អរិយធម៌ខ្មែរ»។ អ្នកនិពន្ធសៀវភៅ​មួយ​ក្បាល​ដែលមានភាពល្បីល្បាញនេះ គឺអ្នកស្រី ត្រឹង ងា។ អ្នកស្រី ត្រឹង ងា មានឈ្មោះ​ដើម ឡាយ ហ៊ុនគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ ម្ចាស់ស្នាដៃខាងលើ បានទទួលសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រ​ពីរាជ​បណ្ឌិត្យ​សភាកម្ពុជា។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ។

ជាការកត់សម្គាល់ អ្នកស្រី ត្រឹង ងា អាយុ ៨៥ឆ្នាំ ជាអតីតសាស្ត្រាចារ្យអក្សរសាស្ត្រមួយរូប មានឈ្មោះល្បីល្បាញតាមរយៈស្នាដៃសៀវភៅ «អរិយធម៌ខ្មែរ» ថ្នាក់បញ្ចប់ ដែលបានបោះ​ពុម្ពផ្សាយកាលពីឆ្នាំ១៩៧៤។

តាមពិតទៅ ត្រឹង ងា ជាឈ្មោះស្វាមីរបស់អ្នកស្រី ដែលជាអតីតសាស្ត្រាចារ្យ និងជា​អ្នក​និពន្ធ​សៀវភៅ «ប្រវត្តិសាស្ត្រខ្មែរ» ភាគទី១ និងទី២ ដែលបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣។ សាស្ត្រារ្យត្រឹង ងា ត្រូវបានខ្មែរក្រហមយកទៅសម្លាប់នៅមន្ទីរស-២១ កាលពីអំឡុង​ខែ​វិច្ឆិកា ឆ្នាំ១៩៧៥។

បើតាមរាជបណ្ឌិត្យសភាកម្ពុជា សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រដែល​រាជបណ្ឌិត្យ​សភាកម្ពុជាប្រគល់ជូន អ្នកស្រីត្រឹង ងា ជាការលើកកម្ពស់សម្រាប់ឥស្សរជនជាន់ខ្ពស់​ដែល​បានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ៕

រូបភាពពី ឯកឧត្តម កែវ រ៉េមី<br>
រូបភាពពី ឯកឧត្តម កែវ រ៉េមី
រូបភាពពី ឯកឧត្តម កែវ រ៉េមី
រូបភាពពី ឯកឧត្តម កែវ រ៉េមី
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T