ក្រោយមានក្រុមហ៊ុនដៀល កុំកុំ ជាតារាគ្មានជំនាញវិជ្ជាជីវៈ ពេលនេះលោក វាយបកយ៉ាងចាស់ដៃ ទទួលសំណង....

//s9.kh1.co/28/28a87e6432cc2c7356faaeb119e0eeae9148c1e2.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Donnie Yen បានលេងមួយក្បាច់ទៅក្រុមហ៊ុនមួយដែល បានហ៊ាននិយាយថា លោកជាតារាគ្មានជំនាញវិជ្ជាជីវៈក្នុងការសម្តែងនិង ជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុនរកចំណូលបានតិចដោយខុសពីការរំពឹងទុក។

ហុងកុង៖ ថ្មីៗនេះ តារាសម្តែង កុំកុំ ដែលមានឈ្មោះពិតថា Donnie Yen បានវាយបកទៅខាងក្រុមហ៊ុនភាពយន្តមួយយ៉ាងចាស់ដៃ រហូតដល់ថ្នាក់សុំទោសក្នុងបណ្តាញសង្គមជាសាធារណៈ ក្រោយពីបានដាក់ពាក្យបណ្តឹងថា លោកជាតារាម្នាក់ គ្មានជំនាញវិជ្ជាជីវៈក្នុងការសម្តែងភាពយន្ត។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីដំបូងឡើយ ក្រុមហ៊ុនមួយដែលមានឈ្មោះថា The Shaanxi Based West Movie Group បានបង្ហោះនៅក្នុងបណ្តាញសង្គមWeibo ថា តារាសម្តែងរូបនេះ មិនបានបំពេញការងារជាតារាសម្តែងដោយវិជ្ជាជីវៈ គ្មានព្រលឹងសិល្បៈក្នុងខ្លួន​និង សម្តែងដោយតាមទំនើងចិត្តខ្លួន ដែលនេះជាមូលហេតុធ្វើឲ្យភាពយន្ត «Iceman» រកចំណូលបានតិចដោយខុសពីការរំពឹងទុក។

បន្ទាប់មក កុំកុំ មិនបានឈរស្ញៀមនោះឡើយដោយបានតបតទៅវិញ ដោយពាក្យបណ្តឹងនិង និយាយការពារខ្លួនក្នុងនាមជាតារាសម្តែងជើងចាស់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដោយពាក្យខ្លីៗថា ការចោទប្រកាន់គ្មានមូលដ្ឋាននិង បង្កាច់បង្ខូចព្យាបាទ ដោយកុំកុំ បានសួរទៅកាន់ផលិតករថា៖

ហេតុអ្វីក៏បន្ទោសទៅកាន់តារាសម្តែងនៅពេលដែល កម្រិតគុណភាពភាពយន្តមានលក្ខណៈអន់?
ហេតុអ្វីភាពយន្តថតចប់តាំងពី៥ឆ្នាំមុន ហេតុអ្វីក៏បន្ទោសនៅពេលនេះ ?
នេះជាអ្វីដែលផលិតករភាពយន្តគួរដឹងឲ្យបានច្បាស់

Donnie Yen ហៅ កុំកុំ

បន្ទាប់ពី បានឡើងដល់តុលាការរួចមក ក្រុមហ៊ុនThe Shaanxi Based West Movie Group បានចាញ់ក្តីដោយជាមួយកុំកុំ ដោយតម្រូវឲ្យធ្វើការសុំទោសជាសាធារណៈចំពោះគណនីទាំងពីររបស់ខ្លួននៅក្នុងបណ្តាញសង្គម Weibo មុនថ្ងៃ១៦ ខែតុលា ឆ្នាំ២០២០និង ត្រូវបង់សំណងជំងឺចិត្ត ៥០០,០០០ យ៉ាន់ ដែលស្មើនឹងលុយ ៧៤,៧១៧ដុល្លារសហរដ្ឋអាមេរិកទៅកាន់ភាគីដែលឈ្នះក្តីផងដែរ។

ភ្នាក់ងាររបស់ Donnie Yen ក៏បាននិយាយថា ភាគីទាំងសងខាងក៏បានទទួលស្គាល់និង គោរពនូវការកាត់សេចក្តីរបស់តុលាការផងដែរ ដោយការសុំទោសតែមួយមុខគឺមិនអាចប៉ះប៉ូវដល់ការខូចខាតកេរ្តិ៍ឈ្មោះ របស់តារាប្រុសរូបនេះបាននោះទេ៕

សូមចូលមើលរូបភាពខាងក្រោម៖

Donnie Yenហៅថា កុំកុំ
Donnie Yenហៅថា កុំកុំ
Donnie Yenហៅថា កុំកុំ
Donnie Yenហៅថា កុំកុំ
Donnie Yenហៅថា កុំកុំ ពេលសម្តែងភាពយន្ត
Donnie Yenហៅថា កុំកុំ ពេលសម្តែងភាពយន្ត
Donnie Yenហៅថា កុំកុំ 
Donnie Yenហៅថា កុំកុំ 
Donnie Yenហៅថា កុំកុំ នៅក្នុងភាពយន្ត «Iceman»
Donnie Yenហៅថា កុំកុំ នៅក្នុងភាពយន្ត «Iceman»
Donnie Yenហៅថា កុំកុំ នៅក្នុងភាពយន្ត «Iceman»
Donnie Yenហៅថា កុំកុំ នៅក្នុងភាពយន្ត «Iceman»
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T