ក្រុមមួយនៅ Premier League ប្តេជ្ញាថានឹងយក Lionel Messi ឱ្យបាននៅខែមករាខាងមុខនេះ

//s9.kh1.co/cf/cfc81df32736aecbd22a4fb1ef6bdd6f93008eba.jpg
កីទ្បា

 ១៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Manchester City កំពុងពិចារណាលើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅខែមករានេះ ដោយនឹងចុះហត្ថលេខាយកតារាឆ្នើម Lionel Messi របស់ក្រុម Barcelona ឱ្យខានតែបានមកកាន់ទឹកដីអង់គ្លេស។

ក្លិប Man City បានព្យាយាមចុះកុងត្រាយក Messi នៅរដូវក្តៅនេះ ប៉ុន្តែភាគីខាងក្លិប Barcelona មិនអនុញ្ញាតឱ្យគាត់ចាកចេញក្នុងតម្លៃទាបជាងតម្លៃដែលបានចែងក្នុងលក្ខខណ្ឌនៃការផ្ទេរនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi និងលោក Pep Guardiola
ខ្សែប្រយុទ្ធ Lionel Messi និងលោក Pep Guardiola

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះក៏មិនបានប្រឆាំងនឹងការសម្រេចចិត្តរបស់ក្លិបកាតាឡាននោះដែរ ដោយបានសម្រេចចិត្តនៅលេងបន្តឱ្យក្លិបយក្សអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថា Man City នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធឆ្នើមរូបនេះម្តងទៀតនៅខែមករាខាងមុខនេះក្នុងតម្លៃទាបជាងមុន។

ខ្សែប្រយុទ្ធ Lionel Messi និងលោក Pep Guardiola
ខ្សែប្រយុទ្ធ Lionel Messi និងលោក Pep Guardiola

Man City ដឹងថាប្រសិនបើ Messi ផុតកិច្ចសន្យា គាត់នឹងចាកចេញដោយមិនមានថ្លៃផ្ទេរនៅរដូវក្តៅនេះ ហើយ Barcelona នឹងមិនទទួលបានអ្វីទាំងអស់។ ប្រសិនបើ Messi នៅតែមិនចាកចេញពី Barca នៅខែមករាទៀត នោះប្រហែលជាគ្មានជម្រើសអ្វីក្រៅពីបោះបង់បំណងផ្លាស់ទៅលេងនៅ Man City ហើយ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T