ហាង Goldwell Cafe សហការជាមួយភោជនីយដ្ឋាន PASTEUR ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃអាហារ និងភេសជ្ជៈដែលមិនអាចបំភ្លេចបាននៅក្នុងប្រទេសកម្ពុជា!

//s9.kh1.co/2a/2a6530f911a11e80653d9a7cd08cf8d2143e3e15.jpg
សង្គម

 ១៩-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហាងកាហ្វេ Goldwell Cafe បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន។

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហាងកាហ្វេ Goldwell Cafe បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន ដើម្បីប្រកាសដល់សាធារណជនទាំងអស់អំពីការប្ដេជ្ញាចិត្ដខ្ពស់របស់ខ្លួន ដើម្បីក្លាយជាហាងកាហ្វេលំដាប់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពិធីនោះផងដែរ ហាងកាហ្វេ Goldwell Cafe បានសម្រេចគោលដៅដ៏សំខាន់មួយទៀតតាមរយៈការបង្ហាញដៃគូសហការរបស់ខ្លួន គឺភោជនីយដ្ឋាន PASTEUR ដែលជាភោជនីយដ្ឋានដ៏ល្បីល្បាញ និងបានបម្រើសេវាកម្មអស់រយៈពេលជាច្រើនឆ្នាំនៅកម្ពុជា​។​ ដូច្នេះហើយកិច្ចសហការមួយនេះ​នឹងបន្ថែមនូវគុណតម្លៃជាច្រើនដល់ភាគីទាំងពីរ ដើម្បីត្រៀមខ្លួនឱ្យបានល្អបំផុតក្នុងការផ្ដល់ជូននូវបទពិសោធន៍នៃរសជាតិអាហារ និងភេសជ្ជៈដែលមិនអាចបំភ្លេចបានដល់អតិថិជនរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe

ចំពោះចំណុចដ៏លេចធ្លោបំផុតហាង Goldwell Cafe និងភោជនីយដ្ឋាន PASTEUR មានផ្ដល់ជូននូវមុខម្ហូបអាហារ និងភេសជ្ជៈដ៏ពិសេសជាមួយនឹងតម្លៃដ៏សមរម្យបំផុតជាមួយនឹងការតុបតែងដ៏ល្អប្លែកគេរួមទាំងបរិយាកាសដ៏សែនមនោរម្យ។ អតិថិជនក៏អាចរីករាយក្នុងការជ្រើសរើសប្រភេទភេសជ្ជៈតាមចំណង់ចំណូលចិត្ដរបស់ខ្លួនដូចជា៖ កាហ្វេ​ និងតែគ្រប់ប្រភេទ ទឹកផ្លែឈើក្រឡុក ទឹកផ្លែឈើច្របាច់ និងភេសជ្ជៈកំប៉ុងជាច្រើនប្រភេទទៀតផងដែរ។ ចំពោះមុខម្ហូបវិញ​ គឺកាន់តែពិសេស ដែលរួមមានដូចជា បាយមាន់ សាញ៉ និងអាហារវៀតណាមដ៏ពេញនិយមជាច្រើនមុខទៀត ដែលសុទ្ធសឹងតែចំណិនដោយប្រើរូបមន្ដដែលល្អសម្រាប់សុខភាព មានឱជារសឆ្ងុយឆ្ងាញ់ និងអាចបំពេញគ្រប់សេចក្ដីត្រូវការរបស់អតិថិជន។ កាន់តែពិសេសជាងនេះទៅទៀតនោះ ហ្វើសាច់គោពិសេស (Pho Special Beef) របស់ភោជនីយដ្ឋាន PASTEUR ត្រូវបានគេចាត់ទុកជា ហ្វើ (Pho) ដ៏ពិសេស និងឆ្ងាញ់ជាងគេបំផុតនៅទីក្រុងភ្នំពេញ និងបានធ្វើឱ្យ Goldwell Cafe ក្លាយជាហាងកាហ្វេ និងឋានសួគ៌អាហារដ្ឋានក្នុងពេលតែមួយ ។

លោក ង៉ែត ភារិទ្ធ អ្នកគ្រប់គ្រងហាងកាហ្វេ Goldwell Cafe មានប្រសាសន៍ថា៖

«មានហាងកាហ្វេជាច្រើននៅលើទីផ្សារ ប៉ុន្ដែហាងកាហ្វេទាំងនោះ គឺមានលក្ខណៈស្រដៀងគ្នា។ ប៉ុន្ដែសម្រាប់ហាងកាហ្វេ Goldwell Cafe គឺមានលក្ខណៈពិសេសជារបស់ខ្លួនឯង ហើយយើងតែងតែមានគំនិតផ្ដល់ជូនអតិថិជនរបស់យើងលើសពីអ្វីដែលពួកគេចំណាយតាមរយៈការផ្ដល់ជូនអាហារ និងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសា មានជីវជាតិល្អសម្រាប់សុខភាព មានសេវាកម្មល្អជាទីគាប់ចិត្ដ មានបរិយាកាសប្រកបដោយផាសុកភាព និងមានអំណោយផលល្អសម្រាប់ការពិភាក្សាអាជីវកម្ម កិច្ចប្រជុំ និង​សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាសិល្បៈនៃការរស់នៅជាច្រើនទៀត»។

ប្រសាសន៍របស់លោក ង៉ែត ភារិទ្ធ 
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe

លោកស្រី Jocelyn Chavez Guijo  ប្រធានផ្នែកបុគ្គលិកហាង Goldwell Cafe បង្ហាញការជឿជាក់ថា អតិថិជននឹងមកហាងកាហ្វេ Goldwell Cafe ម្ដងហើយម្ដងទៀតបន្ទាប់ពីពួកគេបានមកសាកល្បងរួចហើយ ព្រោះ Goldwell Cafe ផ្ដល់ជូននូវអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់បំផុត ជាមួយនឹងសេវាកម្មបម្រើអតិថិជនដោយក្ដីស្រឡាញ់ចេញពីបេះដួង។

ក្នុងការចូលរួមបង្ហាញចំណាប់អារម្មណ៍លើភាពជាដៃគូនេះ ភោជនីយដ្ឋាន PASTEUR ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានសហការជាមួយហាងកាហ្វេ Goldwell Cafe ដើម្បីបង្កើតហាងក្នុងក្ដីសុបិនមួយដែលមានទាំងភោជនីយដ្ឋាន និងហាងកាហ្វេនៅក្នុងហាងតែមួយ។

អ្នកនាង Evelyne He អ្នកគ្រប់គ្រងការផលិតនៃភោជនីយដ្ឋាន PASTEUR បានបង្ហាញចំណាប់អារម្មណ៍ថា៖

«ការចាប់ដៃគូជាមួយហាងកាហ្វេ Goldwell Cafe  គឺជាគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ពួកយើង។ រយៈពេលជាច្រើនឆ្នាំមកហើយក្នុងប្រទេសកម្ពុជា ពួកយើងទទួលបានកិត្ដិនាម និងរក្សាបាននូវវត្ដមានភោជនីយដ្ឋានរបស់យើងក្នុងចិត្ដអតិថិជនរហូតមក នេះព្រោះតែយើងជ្រើសរើសប្រើប្រាស់តែរូបមន្ដដើម គ្រឿងផ្សំនិងវត្ថុធាតុដើមល្អៗ ចុងភៅមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ និងសេវាកម្មល្អដែលល្អឥតខ្ចោះទៅដល់អតិថិជនគ្រប់ពេលវេលា។ ដូច្នេះហើយយើងជឿជាក់ថា យើងអាចបង្កើតនូវភាពជោគជ័យជាមួយគ្នាបានកាន់តែច្រើន»។

ចំណាប់អារម្មណ៍របស់អ្នកនាង Evelyne He
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe

ហាងកាហ្វេ Goldwell Cafe និងភោជនីយដ្ឋាន PASTEUR មានទីតាំងនៅហាងលេខB2 ក្នុងគម្រោងលំនៅដ្ឋាន Urban Village ជំហានទី១  និងមានបើកបម្រើសេវាកម្មជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ ដើម្បីទទួលស្វាគមន៍គ្រប់អតិថិជនទាំងអស់ និងធ្វើ​ឱ្យអតិថិជនទទួលបាននូវថ្ងៃពិសេសជារៀងរាល់ថ្ងៃ៕

ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
ពិធីបើកសម្ពោធជាផ្លូវការរបស់ហាងកាហ្វេ Goldwell Cafe
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T