តោះ មកមើលខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំងកូវីដ-១៩ ដែលគ្រោងនឹងចែកចាយទៅកាន់ពិភពលោកឆាប់ៗនេះ (មានវីដេអូ)

//s9.kh1.co/3c/3caa361190c5e655cb346c04007db9bc233c7b5f.jpg
សង្គម

 ១៩-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

រូបភាព និងវីដេអូឃ្លីបថ្មីៗ បានបង្ហាញពីខ្សែសង្វាក់ផលិតកម្មនៃវ៉ាក់សាំងកូវីដ-១៩ ក្នុងដបតូចៗរាប់ពាន់ដប របស់ក្រុមហ៊ុនផលិតឱសថស្ថានដ៏ធំរបស់សហរដ្ឋអាមេរិក Pfizer ដែលមានរោងចក្រនៅក្នុងទីក្រុង Puurs ប្រទេសបែលសុិក។

បែលស៊ិក៖ រូបភាព និងឃ្លីបវីដេអូថ្មីៗ បានបង្ហាញពីខ្សែសង្វាក់ផលិតកម្មនៃវ៉ាក់សាំងកូវីដ-១៩ រាប់ពាន់ដប របស់ក្រុមហ៊ុនផលិតឱសថស្ថានដ៏ធំរបស់សហរដ្ឋអាមេរិក Pfizer ដែលមានរោងចក្រនៅក្នុងទីក្រុង Puurs ប្រទេសបែលស៊ិក ដោយសង្ឃឹមថាអាចកម្ចាត់ចោលនូវទុកកង្វល់របស់មនុស្សលោកបច្ចុប្បន្ន នាពេលឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនៃដំណើរការផលិតវ៉ាក់សាំង
រូបភាពនៃដំណើរការផលិតវ៉ាក់សាំង

យោងតាមទីភ្នាក់ងារសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានផលិតវ៉ាក់សាំងកូវីដ-១៩ រាប់ពាន់ដូសរួចជាស្រេចហើយ និងត្រៀមដាក់លក់នៅទូទាំងពិភពលោក ប្រសិនបើការសាកល្បងទទួលបានជោគជ័យ។ ហើយសង្ឃឹមថា នឹងផលិតបានចំនួន ១០០លានដូសនៅក្នុងឆ្នាំនេះ ដែលចំនួន ៤០លានដូសសម្រាប់ប្រទេសអង់គ្លេស។ លើសពីនេះទៀត ក្រុមហ៊ុនគ្រោងនឹងបង្កើនការផលិតឲ្យបាន ១,៣០០លានដូស នៅក្នុងឆ្នាំ២០២១ខាងមុខ។

លោក Ben Osborn 
លោក Ben Osborn 

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Mail កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលាម្សិលមិញ អគ្គនាយកក្រុមហ៊ុន Pfizer  ជាជនជាតិអង់គ្លេសឈ្មោះ Ben Osborn បានមានប្រសាសន៍ថា៖

វាពិតជាអស្ចារ្យណាស់ នៅពេលបានឃើញកូនដបវ៉ាក់សាំងជាលើកដំបូង ចេញមកជាជួរៗ និងដំណើរយ៉ាងរលូនបែបនេះ។ 

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Pfizer ដែលកំពុងធ្វើការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech  ក៏កំពុងតែធ្វើតេស្ដវ៉ាក់សាំងសាកល្បងលើមនុស្សចំនួន ៤៤,០០០នាក់ផងដែរ ហើយកាលពីសប្ដាហ៍មុន បាននិយាយថាខ្លួនគ្រោងនឹងស្នើសុំការអនុម័តនាខែវិច្ឆិកាខាងមុខនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T