Haaland មិនចង់ផ្លាស់ទៅ Man United ទេ តែចង់ទៅក្លិបមួយនេះវិញ

//s9.kh1.co/a2/a253964c6baf673e3b4954f0b5d7a0c9b14f616d.jpg
កីទ្បា

 ១៩-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមរបស់ Borussia Dortmund កីឡាករ Erling Braut Haaland សង្ឃឹមថានឹងទទួលបានសំណើរនៃការផ្ទេរទៅកាន់ក្លិប Real Madrid នាពេលអនាគត។

ខ្សែប្រយុទ្ធឆ្នើមរបស់ Borussia Dortmund កីឡាករ Erling Braut Haaland សង្ឃឹមថានឹងទទួលបានសំណើនៃការផ្ទេរទៅកាន់ក្លិប Real Madrid នាពេលអនាគត។ កីឡាករអន្តរជាតិសញ្ជាតិន័រវេសរូបនេះស្ទើរតែបានចុះកុងត្រាជាមួយ Manchester United ទៅហើយ មុនពេលសម្រេចចិត្តចូលរួមជាមួយ Dortmund

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Erling Braut Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland

តាមសំណើរបស់ Haaland ក្លិប Dortmund បានបញ្ចូលលក្ខខណ្ឌនៃការផ្ទេរក្នុងកិច្ចសន្យារបស់គាត់ ហើយសារព័ត៌មាន ABC បានអះអាងថា Haaland ចង់ផ្លាស់ទៅ Real Madrid ដោយគាត់ជឿជាក់ថាក្រុមរបស់ Zinedine Zidane គឺជាក្រុមដែលល្អបំផុតលើលោក ដែលគាត់ចង់ផ្លាស់ទៅ ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្របខណ្ឌ Bundesliga

ខ្សែប្រយុទ្ធ Erling Braut Haaland
ខ្សែប្រយុទ្ធ Erling Braut Haaland

ក្រុមបិសាចក្រហម Manchester United និងតោខៀវ Chelsea នៅតែចាប់អារម្មណ៍លើ Haaland ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា តើក្លិបណាមួយអាចនឹងធានាកៅអីនាំយកគាត់នៅរដូវកាលក្រោយៗ៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T