ខេត្តបន្ទាយមានជ័យ ៖ នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវចូលរោងការ ដែលមានចាស់ទុំញាតិមិត្តទាំងសងខាងចងដៃឱ្យពរជ័យ តែបច្ច័យអាក្រក់ បែរជាកូនកំលោះជួបគ្រោះអកុសលធ្លាក់ពីលើអង្រឹងផ្កាប់មុខត្រូវមច្ចុរាជឆក់យកជីវិតគ្មានក្តីមេត្តាដល់កូនក្រមុំបន្តិចសោះឡើយ និងត្រូវក្លាយជាស្ត្រីមេម៉ាយខាន់ស្លាទាំងវ័យក្មេងគួរឱ្យសង្វេគខ្លួនពេកក្រៃ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី៤ មេសា ២០១២ នៅភូមិអូរញរ ឃុំភ្នំតូច ស្រុកមង្គលបុរី ។
កូនកំលោះរងគ្រោះឈ្មោះសេង សួស្តី អាយុ២៧ឆ្នាំ រស់នៅភូមិអូញរ ឃុំភ្នំតូច ស្រុកមង្គលបុរី ជាកម្មករធ្វើគ្រឿងសិង្ហារិម នៅឯរាជធានីភ្នំពេញ។ ចំណែកឯកូនក្រមុំឈ្មោះវ៉ាន់ ចន្ទ្រា អាយុ២១ឆ្នាំ នៅភូមិជាមួយគ្នា។ ប្រភពព័ត៌មាននោះបានបន្តថា មុនពេលកើតហេតុកូនកំលោះបានសុំច្បាប់មេជាងមកជួយរៀបចំផ្ទះសម្បែងកូនក្រមុំ ដើម្បីធ្វើរោងការ បន្ទាប់ពីហូបបាយទឹករួចដើរទៅដេកលេងលើអង្រឹង មួយសន្ទុះក្រោយមក ស្រាប់តែធ្លាក់ពីលើអង្រឹងដែលមានកម្ពស់ពីដីប្រហែលជា១តឹកផ្កាប់មុខនៅនឹងដីសន្លប់បាត់ស្មារតី ។ ឃើញសភាពដូច្នោះអ្នកនៅក្បែរនោះ ព្រមទាំងបងប្អូនខាងកូនក្រមុំបាននាំគ្នាជួយធ្វើចលនាច្របាច់រឹតដើមទ្រូង និងខាំកែងជើងឱ្យដឹងខ្លួនឡើងវិញ ។ រយៈពេល១៥នាទីក្រោយមកនៅតែមិនដឹងខ្លួន ក៏សម្រេចដឹកជនរងគ្រោះទៅមន្ទីរពេទ្យឯកជនមួយនៅស្រុកមង្គលបុរី ។
បន្ទាប់ពីដឹកទៅដល់គ្រូពេទ្យពិនិត្យលើកកញ្ចឹង.កហើយប្រាប់ថា កូនកំលោះមានជំងឺលើសឈាមដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់បាត់បង់ជីវិតទៅហើយ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]