កូនប្រុស ខាន់ ជែមស៍ កាន់តែធំពេញកម្លោះ កាន់តែសង្ហា កាត់រកប៉ាៗ

//s9.kh1.co/90/904e3c5ee02e17a001225cd9df96cae78ea1f479.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយបង្ហាញមុខមាត់ភរិយា និងកូនៗ គេសង្កេតឃើញកូនប្រុសទី៣ តារាចម្រៀងលោក ខាន់ ជេមស៍ មានមុខមាត់សង្ហាខ្លាំង។

ភ្នំពេញ៖ អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បានបង្ហាញមុខមាត់ភរិយា និងកូនៗជាសាធារណៈ ខណៈរស់នៅជាមួយភរិយាជិត ២០ ឆ្នាំកន្លងមកនេះ។ ក្នុងនោះដែរ បើទោះបីមានការបិទបាំងពីជីវប្រវត្តិផ្ទាល់ខ្លួនកន្លងមកអស់ជាច្រើនឆ្នាំ តែជីវិតស្វាមីភរិយារបស់យតារារូបនេះនៅតែល្អូកល្អើននឹងគ្នាគ្មានថ្ងៃប្រែឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ជីវិតគ្រួសាររបស់លោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសេចក្ដីសុខ និងសុភមង្គលខ្លាំង ខណៈកូនៗធំធាត់ជាងមុន ហើយឆ្លាតៗផងនោះ។ ជាក់ស្ដែង ថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបភាពថ្មីដែលលោកទើបតែបង្ហោះ និងបង្ហាញមុខកូនប្រុសទី៣ ដោយមើលទៅ កូនប្រុសតារារូបនេះ ទោះបីជានៅក្មេង តែមានមុខមាត់ស្អាត សង្ហាខ្លាំងតែម្ដង។ 

មិនត្រឹមតែប៉ុណ្ណោះ ទាំងការស្លៀកពាក់ និងរៀបចំខ្លួន មើលយូរៗទៅពិតជាទាក់ទាញមិនចាញ់មនុស្សធំពេញវ័យប៉ុន្មានឡើយ។ លើសពីនេះទៅទៀត ថ្មីៗនេះ​កូនប្រុសទី៣ លោក ខាន់ ជេមស៍ ក៏កំពុងដើរតាមឪពុក និងអាចឈានជើងសិល្បៈ បន្ទាប់ពីត្រៀមថតស្ពតពាណិជ្ជកម្មជាមួយឪពុកបែបនេះ។ 

ទន្ទឹមនឹងតារាចម្រៀងរូបនេះ បង្ហាញមុខកូនប្រុសទី៣រួចមក ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរពីមុខមាត់ និងរូបរាងដ៏សង្ហារបស់ក្មេងប្រុសរូបនេះសឹងតែមិនដាច់ពីមាត់ ហើយមានអ្នកខ្លះលង់នឹងសម្រស់តារាប្រុសរូបនេះថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

លោក ខាន់ ជេមស៍ 
លោក ខាន់ ជេមស៍ 
លោក ខាន់ ជេមស៍ 
លោក ខាន់ ជេមស៍ 
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
កូនប្រុស លោក ខាន់ ជេមស៍
ខាន់ ជេមស៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T